Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

​អត្ថាធិប្បាយ​៖​នៅ​កម្ពុជា​កុមារ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​អតិបរមា​

​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​កុមារ​ កាល​ពី​ថ្ងៃទី​ ១៥ ​ខែ​តុលា​ ឆ្នាំ​ ១៩៩២​ ហើយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា​ រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​នេះ​ ជាពិសេស​សិទ្ធិ​មានជីវិត​រស់នៅ​សិទ្ធិ​ទទួល​បាន​ការ​អប់ រំ​រៀនសូត្រ​ សិទ្ធិ​ត្រូវ​ទទួល​ការ​គាំពារ​ក្នុង​ស្ថានការណ៍​មាន​សង្គ្រាម​ និង​ការ​ការពារ​ប្រឆាំង​នឹង​អាជីវកម្ម ​សេដ្ឋកិច្ច​ឬ​កាមគុណ​លើ​កុមារ​។

​រដ្ឋ​គាំពារ​ការ​ប្រឆាំង​នឹង​ការងារ​ទាំងឡាយ​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ការ ​អប់រំ ​និង​ការរៀន​សូត្រ​របស់​កុមារ ​ឬ​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សុខភាព​របស់​កុមារ ។ ​ដើម្បី​ជា​ឧ​ត្ត​ម​ប្រ យោជន៍​របស់​កុមារ​ផងដែរ កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​មួយ​ចំនួនទៀត​ជា​បន្តបន្ទាប់ ដូចជា​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​លេខ ១៣៨ ស្តីពី​អាយុ​អប្បរ​មា​សម្រាប់​ចូលធ្វើការ អនុ សញ្ញា​លេខ ១៨២ ស្តីពី​ការ​ហាម​ប្រាម​ និង​សកម្មភាព​បន្ទាន់​សម្រាប់​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ ពលកម្ម​កុមារ ​ពិធីសារ​បន្ថែម​ពីរ​ដកស្រង់​ពី​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ អំពី​ការចូលរួម​របស់​កុមារ​នៅក្នុង​ជំ លោះ​ប្រដាប់​អាវុធ​ និង​អំពី​ការ​ជួញដូរ​កុមារ ​ការ​ធ្វើ​ពេស្យា​កម្ម​កុមារ និង​រូបភាព​អាសអាភាស​កុមារ ពិធី សារ​ស្ដីពី​ការទប់ស្កាត់ ​ការ​បង្ក្រាប និង​ការ​ដាក់​ទណ្ឌកម្ម​ ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ និង អនុសញ្ញា​ក្រុង​ឡាអេ​ស្តីពី​កិច្ចការពារ​កុមារ និង​សហប្រតិបត្តិ​ការទាក់ទង​នឹង​ស្មុំ​កូន​អន្តរប្រទេស​។​

​ ពិនិត្យ​ទៅលើ​កាលបរិច្ឆេទ​នៃ​ការផ្តល់​សច្ចាប័ន​ស្តីពី​សិ​ទ្ឌិ​កុមារ របស់​រដ្ឋាភិបាល​កម្ពុ​ជា​បាន បង្ហាញថា នៅក្នុង​គ្រានោះ​ស្ថានការណ៍​ពុំមាន​ភាពអនុគ្រោះ​បន្តិច​សោះឡើយ ព្រោះថា នៅ​ដើម​ទសវត្ស ឆ្នាំ ៩០ កម្ពុជា​ដែល​ទើបត្រូវ​បាន​រំដោះ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ប្រមាណ​ជា ១៣ ឆ្នាំ​នោះ ជា​ពេលដែល​ប្រទេសជាតិ បាន និង​កំពុង​ស្ថិតនៅក្នុង​សង្គ្រាម​ផង សន្តិភាព​ផង ហើយក៏​កំពុងតែ​ស្ថិតនៅ ក្នុង​ទណ្ឌកម្មសេដ្ឋកិច្ច​ផងដែរ​។​យើង​នៅចាំ​បាន​ថា ថ្វីត្បិតតែ​ពួក ប៉ុល ពត ត្រូវបាន​ផ្តួលរំលំ​ក៏ពិតមែន ប៉ុន្តែ​ពួកវា​នៅតែ​ចិញ្ចឹមចិត្ត​ក្នុង​ការវិល​ត្រឡប់មក​កាន់អំណាច​វិញ ហើយ​អ្វីដែល​រដ្ឋាភិបាល​សម័យ​រដ្ឋ កម្ពុជា​បានធ្វើ​នោះ​គឺ​ដៃ​ម្ខាង​ទប់ស្កាត់​ការប៉ុនប៉ង​វិលត្រឡប់​មកកាន់​អំណាច​វិញ​របស់​ពួក​ខ្មែរក្រហម ឯ​ដៃ​ម្ខាង​ទៀត​ធ្វើការ​អភិវឌ្ឍន៍​ប្រទេសជាតិ ក្នុងពេលដែល​វិស័យសេដ្ឋកិច្ច សង្គមកិច្ច​ស្ថិតក្នុង ស្ថានភាព​មាន​ជំងឺ​រ៉ាំរ៉ៃ ដែល​បន្សល់ទុក​មកពី​របប​ដ៏​សាហាវយង់ឃ្នង​នេះ​។​ទន្ទឹមនេះ​រដ្ឋាភិបាល ក៏បាន​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ផ្សេងៗ​ទៀត​ក្នុងនោះ ក៏មាន​ការយកចិត្តទុកដាក់​ទៅលើ​កុមារ ដែលជា​សសរ​ទ្រូង​របស់​ប្រទេសជាតិ​ផងដែរ​។​

​ជាក់ស្តែង​ប្រសិនបើ​យើង​ពិនិត្យមើល​ក្របខណ្ឌ​នៃ​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​នេះ នៅ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាជន​យើង​រួមមាន​ទាំង​កុមារ គ្មានអ្វី​ទាំងអស់ គ្មាន​ទាំង​ម្ហូប អាហារ គ្មាន​ទាំង​សម្លៀកបំពាក់ គ្មាន​ទាំង​ទីជម្រក​រស់នៅ​ឲ្យ​បាន​សមរម្យ​។​ប្រជាជន​យើង​នៅ​ទូទាំង​ប្រ ទេស​បាន​ស្ថិត​នៅក្រោម​ភាពក្រីក្រ ទទួលរង​នូវ​ទុក្ខវេទនា​តោកយ៉ាក និង​មាន​ជំងឺ​ដង្កាត់​ផ្សេងៗ​។ ប៉ុន្តែ​បន្ទាប់ពី​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​កុមារ​មក រាជរដ្ឋាភិបាល​បាន​ប្តូរ ផ្តាច់​ដាក់ចេញ​នូវ​វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ និង​ទប់ស្កាត់​ការ​ជួញដូរ​កុមារ​ ការ​កេងប្រវ័ញ្ច និង​អំពើ​ពេស្យាចារ​លើ​កុមារ ព្រមទាំង ខិតខំ​សម្រេច ឲ្យ​បាន​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ចំពោះ​កុមារ​។​ក្នុង​ការ​កសាង គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​ជាច្រើន រាជរដ្ឋាភិបាល​តែង​បាន​ដាក់​បញ្ចូល និង​គិតគូរ​ ដល់​កុមារ​។​រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​បង្កើន​អន្តរាគមន៍​ក្នុង​វិស័យ​សង្គមកិច្ច តាមរយៈ​ការ​បង្កើន​ថវិកាជាតិ ជា​បន្តបន្ទាប់ ស​ម្រា​ប់​វិស័យ​អប់រំ សុខាភិបាល អភិវឌ្ឍ​ជនបទ កសិកម្ម និង​កម្មវិធី​លើកកម្ពស់​សុខុមាល ភាព និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដទៃទៀត​។​ម្យ៉ាងទៀត​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សហការ​ជាមួយ សង្គម​ស៊ីវិល ធ្វើ​ការងារ​យ៉ាងសកម្ម​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​កុមារ ដោយ​ផ្តល់នូវ​ការ​ការពារ​កុមារ​ឲ្យ​រួច ផុតពី​ការរំលោភ បំពាន​ផ្សេងៗ ផ្តល់​ការចិញ្ចឹម​បីបាច់​ថែរក្សា ផ្តល់​សេវា​សុខភាព ការអប់រំ​រៀនសូត្រ សំដៅ​កសាង​ធនធានមនុស្ស និង​លើកកម្ពស់​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​អនាគត​ដ៏​ប្រសើរ របស់​កុមារ​កំព្រា កុមារ​អនាថា កុមារ​ក្នុង​គ្រួសារ​ក្រីក្រ និង​កុមារ​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ នៅ​ទូទាំង​ប្រទេស​។​ការ​លើកកម្ពស់​ការថែទាំ​កុមារ​ក្នុង​គ្រួសារ និង​សហគមន៍ ដែល​អាច​ឲ្យ​កុមារ​រស់ នៅ​ជួបជុំ​ជាមួយ​គ្រួសារ​បង្កើត​សាច់ញាតិ ហើយ​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍ ដែលជា ជម្រើស​ល្អ​បំផុត​សម្រាប់​កុមារ​។​

​ ក្នុងអំឡុងពេល​ជាង ៣ ទសវត្ស​កន្លងមកនេះ កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាងច្រើន សន្ធឹកសន្ធាប់​ទាំង ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​សាសនា ដែលជា​មូលដ្ឋា​ន​នៃ​ការអភិវឌ្ឍ ការកាត់បន្ថយ​ភាព​ក្រីក្រ ​ការកសាង​ស្ថាប័ន និង​ការពង្រឹង​សិទ្ធិសេរីភាព សេចក្តី ថ្លៃថ្នូរ​របស់​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។​

​ ឆ្នាំនេះ​ការ​ប្រារព្ធ​ខួប​លើក​ទី ៦៣ ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា​នឹង​ប្រព្រឹត្ត ទៅ​ក្រោម​ប្រធានបទ​«​លើកកម្ពស់​សមធម៌ សេវា​សង្គម និង​បង្កើន​ការយកចិត្តទុកដាក់​ថែទាំ​កុមារ​ក្នុង គ្រួសារ និង​សហគមន៍​» និង​ខួប​លើក​ទី ១១ ទិវា​ពិភពលោក​ប្រឆាំងនឹង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម ប្រធានបទ​«​រួមគ្នា​លុបបំបាត់​ពលកម្ម​កុមារ ដើម្បី​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​»​។​ដែល​ប្រធានបទ​នេះ​ ស្រប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ២ គោលដៅ​អភិវឌ្ឍ​សហស្សវត្ស ផែនការ​ជាតិ សម្រាប់​ការអប់រំ​ទាំងអស់គ្នា និង​ទិសដៅ​សកល​ស្តីពី​ការ​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​។​

​ ប្រាកដ​ណាស់​ថា ជាមួយនឹង​ប្រធានបទ​ខាង​លើនេះ ទិវា​ដ៏​មាន​សារៈសំខាន់​នេះ​មានន័យថា យើង​ត្រូវខិតខំ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​សមធម៌​ឲ្យ​កុមារ​គ្រប់រូប​ទទួលបាន​នូវ​សេវា សង្គម និង​ការយកចិត្តទុកដាក់​ថែទាំ​ពី​សំណាក់​គ្រួសារ និង​សហគមន៍ ដើម្បី​ធានាថា កុមារ​ទទួលបាន ស្បៀងអាហារ និង​អាហារូបត្ថម្ភ ការព្យាបាល និង​ថែទាំ​សុខភាព ការអប់រំ ការ​គាំពារ​សង្គម​លើ​រាងកាយ អារម្មណ៍ និង​ផ្លូវចិត្ត ការជួយជ្រោមជ្រែង​ផ្នែក​សេដ្ឋកិច្ច និង​សេវា​ដទៃទៀត ធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​បាន រីក​ធំធាត់​លូតលាស់​នៅក្នុង​ក្រួសារ និង​សហគមន៍​ប្រកបដោយ​ភាព​កក់ក្តៅ។​

​ ប្រាកដ​ណាស់​ថា អ្វីៗ​ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រួមជាមួយ​សង្គម​ស៊ី វិល​បាន​ធ្វើ​សកម្មភាព​ដើម្បី​កុមារ​កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ពិតជា​មានតម្លៃ​មិនអាច កាត់ថ្លៃ​បាន​ឡើយ​។​ដូច្នេះ​អ្វីៗ​ដែល​ជា​ការ​តប​ស្នង​របស់​កុមារ​នោះ គឺ​ក្មួយៗ ប្អូនៗ​ត្រូវតែ​យកចិត្តទុកដាក់ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ថែរក្សា​ប្រពៃណី​ខ្មែរ ដើម្បី​ក្លាយខ្លួន​ទៅជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ជា​ពលរដ្ឋ​ល្អ សម្រាប់​សង្គម​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ហើយក៏​ដើម្បី​ក្លាយទៅជា​ទំពាំង​ស្នង​ឫស្សី​ប្រកប ដោយ​ថាមពល និង​ពោរពេញ​ទៅដោយ​សមត្ថភាព​នោះ​៕

​ស្នាយ​ពល​

 

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ ​៖​ ធម្មិកោ​គ្រាន់តែ​ជា​អ្នកនយោបាយ​ពនេចរ​

ដោយ: លី ទួង​

មិន​ចាំបាច់​ធ្វើការ​វិភាគ​ឲ្យ​ជ្រាលជ្រៅ ហើយក៏​មិន​ចាំបាច់​មានការ​សង្ស័យ​អ្វី​ឲ្យ​វែងឆ្ងាយ​នោះ​ដែរ កាលបើ​យើង​និយាយ​អំពី​ព្រះអង្គម្ចាស់​ធម្មិកោ ដែល​បច្ចុប្បន្ន​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តាំងខ្លួន​ធ្វើជា​គណបក្សប្រឆាំង​ដ៏​ងងឹត​ងងុល និង​សំបូរ​កុះករ​ទៅ​ដោយ​ជន​ប្រឆាំង​ដាច់ខាតតាំងពី​ក្បាល​រហូតដល់​ចុងជើង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ ​អត្ថាធិប្បាយ​៖​នៅ​កម្ពុជា​កុមារ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​អតិបរមា​