ព័ត៌មានថ្មីៗ

ក្រុម​ជំនួយការ​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ​នាំ​យក​​​អំណោយ​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ជូន​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី​៣

ថ្ងៃ អាទិត្យ ទី21 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 17:49
M21-09-14-b-full
កំពង់ស្ពឺ​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី​៣ ខេត្ត​កំពង់ស្ពឺ ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ស៊ី​វ៉ាត និង​ក្រុម​ជំនួយការ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​កុំព្យូទ័រ​ចំនួន​០៥ គ្រឿង​ក្នុង​នោះ​រួម​មាន​ ៖​ កុំព្យូទ័រ​យួរ​ដៃ​ចំនួន​០២​គ្រឿង និង​កុំព្យូទ័រ​លើ​តុ​ចំនួន ០៣​គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ… អានបន្ត
ថ្ងៃ អាទិត្យ ទី21 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 17:39
M21-09-14-a-full

មន្ទីរពេទ្យ​នៃ​យោធភូមិភាគ​ពិសេស​ទទួល​ម៉ាស៊ីន​អេកូសាស្ត្រ​ដែល​ជា​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ ឯកឧត្តម ហ៊ុន ម៉ា​ណែត

ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ​ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រុម​ជំនួយការ ​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​នូវ​ម៉ាស៊ីន​អេកូ​សាស្ត្រ​ចំនួន​០១​គ្រឿង​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រគល់​ជូន​មន្ទីរពេទ្យ​យោធភូមិ​ពិសេស… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 16:18
M21

គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​ណែនាំ​អំពី​ការរៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦១​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ

ភ្នំពេញ​ ៖ ​ខណៈ​ពេល​ដែល​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា ​និង​ទិវា​កំណើត​កង​យោធពល​ខេមរភូមិន្ទ​កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ដោយ​យោង​ទៅលើ​ព្រះរាជ្យក្រឹត្យ​និង​អនុក្រឹត្យ ផ្សេងៗ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ បាន​ចេញ​សេចក្តីណែនាំ​មួយ ​ដើម្បី​ឲ្យ​ការរៀបចំ​ពិធី​ខាង​លើនេះ​បាន​ប្រព្រឹត្ត… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 15:49
a-09-20-2014-r-full

ខុសគ្នា​ជាង​២​ម៉ោង​សោះ គ្រោះថ្នាក់​ចរាចរ​២​លើក​ស្លាប់​ម្នាក់​របួសធ្ងន់​៣នាក់

ពោធិ៍សាត់ ៖ ខុសគ្នា​២ម៉ោង​និង​៣០​នាទី​សោះ​មាន​រថយន្ត​មិន​ស្គាល់​ភិនភាគ​ដូចគ្នា​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​បណ្ដាល​អោយ​៣នាក់​របួស​ធ្ងន់ធ្ងរ​នៅ​លើ​គល់​ស្ពាន និង​មួយ​ករណី​ទៀត​រថយន្ត​មិន​ស្គាល់​ម៉ាក​ដែរ​បុក​អ្នកដើរ​ឆ្លង​ផ្លូវ​ស្លាប់​នឹង​កន្លែង ហើយ​បើក​គេច​បាត់​ដូចគ្នា​ដោយ​សុវត្ថិភាព។… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 15:16
Pisey20-09-14-f-full

លោក​ជ្រាង សុផាន់​និង​ក្រុមការងារ​ធ្វើបុណ្យ​ដាក់​បិណ្ឌ​នៅក្នុង​វត្ត​២​ក្នុង​សង្កាត់​បឹង​ធំ​និង​នាំ​បច្ច័យ​មួយចំនួន​ដើម្បី​កសាង​ទី​អារាម​វត្ត​

ភ្នំពេញ​៖​ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ពិធី បុណ្យ​ធំ​បន្ទាប់ពី​ពិធី​កាន់បិណ្ឌ​ដែល​កំពុងតែ​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ​នេះ​ពោល​គឺ​នៅ​ពេល​ព្រឹក​ថ្ងៃទី​២០​ខែ​កញ្ញា​ត្រូវ​នឹង​ថ្ងៃ​ដាក់​បិណ្ឌ​វេន​ទី​១២។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:59
T-09-20-14-k-full

កម្លាំង​ចំរុះ​ស្រុក​បន្ទាយ​អំពិល​ចុះ​បង្ក្រាប​ឈើ​ជាច្រើន​ប្រភេទ​ជាង​២២៥​ដុំ​ដែល​លាក់​ទុក​នៅ​តាម​ផ្ទះ​និង​ឃ្លាំង​មួយចំនួន​

ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៤​កម្លាំង​ចំរុះ​រួមមាន​សមត្ថកិច្ច​នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក រ​ដ្ឋ​បាល​ព្រៃឈើ​ស្រុក​.​បរិស្ថាន​ស្រុក​និង​លោក​មេភូមិ លោក​មេឃុំ និង​លោក​អភិបាលស្រុក​បាន​ចុះ​ចាប់​បង្ក្រាប​ឈើ​ជាង​២២៥​ដុំ​ដែល​លាក់​ទុក​នៅ​តាម​ផ្ទះ​និង​ឃ្លាំង​មួយចំនួន។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:35
M20-09-14-q-full

ចិន និង​ជប៉ុន​ប្តឹង​គ្នា​ពី​រឿង​ស្រោមអនាម័យ​អ្នក​ណា​ស្តើង​ជាង

China Daily សរសេរ​ថា ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ (condom) នៅ​ ក្វា​ចូ​វ នៃ​ខេត្ត Guangdong នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន កំពុងតែ​ប្តឹង​ក្រុមហ៊ុន​ជប៉ុន​មួយ​ ពី​ការដែល​អះអាង​ប្រជែង​ថា ជា​កម្មន្តសាល​ករ នៃ​ស្រោមអនាម័យ​ដែល​ស្តើង​បំផុត​លើ​ពិភពលោក។ អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:33
a-09-20-2014-q-full

វេន​បិណ្ឌ​ទី​១២​លោក​អភិបាលរង​ខណ្ឌដង្កោ​ចូលរួម​រាប់បាត្រ​នៅ​វត្ត​សំបួរមាស

ភ្នំពេញ ៖ ពិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាជន​ខ្មែរ​យើង​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ ដូច្នេះ​ដើម្បី​បំពេញ​កុសលផល​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក​ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌដង្កោ តំណាង​លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:25
T-09-20-14-j-full

រថយន្ត​កាមរី​លួច​ដឹកឈើ​ក្រញូង​ចេញពី​ព្រំដែន​ត្រូវ​ប៉ូលិស​ស្ទាក់​ចាប់បាន​រួច​បញ្ជូន​ទៅ​តុលាការ

បន្ទាយមានជ័យ ៖ រថយន្ត​កាមរី​មួយ​គ្រឿង​លួច​ដឹកឈើ​ដឹក​មកដល់​ចំណុច​ស្រុក​ស្វាយចេក​ក៏​វាក់​និង​ប៉ូលិស​កំពុង​វាស់​គ្រោះថ្នាក់​ចរាចរ​ហើយក៏​បើក​ថយក្រោយ​វិញ​យ៉ាង​លឿន​តែ​ត្រូវ​ប៉ូលិស​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក សហការ​ដេញ​តាម ហើយ​ស្ទាក់​ចាប់បាន​នៅក្នុង​រថយន្ត​ក៏​ឃើញ​ឈើ​ក្រញូង​ខុសច្បាប់ ចំនួន​២០ ដុំ។… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:24
M20-09-14-p-full

កូរ៉េ​ខាងត្បូង​ប្រឈម​នឹង​វិបាក​នៃ​កម្មករ​វៀតណាម

Viet Nam News ​សរសេរ​ថា ទីផ្សារ​ពលករ​នៃ​ប្រទេស​កូរ៉េខាងត្បូង ​អាច​នឹង​ត្រូវ​បិទ​ចំពោះ​កម្មករ​នៃ​ប្រទេស​វៀតណាម បើសិនជា​វៀតណាម​មិន​ប្រឹងប្រែង​កាត់បន្ថយ​ចំនួន​នៃ​ការ​ស្នាក់នៅ ហួស​ពី​ការអនុញ្ញាត​ក្នុង​ទិដ្ឋាការ​របស់​ខ្លួន និង​បន្ត​ធ្វើការ​ដោយ​ខុស​ច្បាប់។ មជ្ឈមណ្ឌល​ពលករ​ក្រៅ​ប្រទេស… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:23
gdg

សម្តេច​ប្រធានរដ្ឋសភា​ផ្តល់​អនុសាសន៍​៣​ចំណុច​ឲ្យ​ក្រុមការងារ​បក្ស​ខេត្ត​ត្បូងឃ្មុំ​បន្ត​ពង្រឹង​ភារកិច្ច​សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០១៤

​​ត្បូងឃ្មុំ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ក្នុងនាម​ប្រធាន​ក្រុម​ការងារ​ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍​ផ្តល់​អនុសាសន៍​៣​ចំណុច ឲ្យ​ក្រុមការងារ​បក្ស​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់ បន្ត​ពង្រឹង​ភារកិច្ច បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០១៤… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:22
a-09-20-2014-p-full

លោក​ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា​និង​លោកស្រី​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២​នៅ​វត្ត​ឧទ្ទម្ពរ​សង្កាត់​កោះដាច់

ភ្នំពេញ ៖ លោក​ឃ្លាំង ហួត​អភិបាលខណ្ឌ​ជ្រោយចង្វា​និង​ក្រុម​គ្រួសារ រួម​ទាំង​មន្ត្រី​សាលា​ខណ្ឌ សង្កាត់​កោះដាច់ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​និង​រាប់បាត្រ​វេន​ទី​១២​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​ឧទ្ទម្ពរ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៤… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:16
T-09-20-14-i-full

បុគ្គលិក​ក្លឹប RCA ចេញពី​ធ្វើ​ការខ្ចី​ម៉ូតូ​គេ​ជិះ​ទៅផ្ទះ​ត្រូវ​ចោរ​ភ្ជង់​ប្លន់​បា​ត់​ដោយ​សុ​វត្ថិភាព

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​អះអាង​ថា ខ្លួន​ជា​បុគ្គលិក​ក្លឹប RCA ចេញពី​ធ្វើ​ការខ្ចី​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០០៩ របស់​មិត្ត​ភ​ក្ត្រ័ ជិះ​ទៅផ្ទះ​ត្រូវ​ក្រុម​ចោរ​៦​នាក់​ប្រដាប់​ដោយ កាំភ្លើង​និង​ដាវ ដេញ​វាយ​និង​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​បាត់​ដោយ​សុ​វត្ថិភាព​បំផុត។… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:14
Pisey20-09-14-e-full

ធនាគារកណ្ដាល​ចិន​បាន​ចាប់ផ្តើម​ដាក់​បញ្ចូល​ប្រាក់​៨១​លាន​ដុល្លារ​ទៅ​ក្នុង​ធនាគារ​ធំៗ​ចំនួន​៥

​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ដ៏​អាក្រក់​នោះ​មក​និង​ការ វិនិយោគ​ប្រទេស​ដោយ​ផ្ទាល់​ស្ថិត​នៅ​ក្នុង​សភាព​សំយុង​ក្បាល​ចុះ​នោះ… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:08
a-09-20-2014-o-full

ចុះ​ពីលើ​ឡាន​ដើរ​ទៅ​បត់ជើងតូច​ជាប់​លេខ​ថយក្រោយ​ទៅ​បុក​រ៉ឺម៉ក​ក្រឡាប់​នៅមុខ​ហាង​លក់​ម៉ូតូ​យីហោ​ទីក្រុង​ម៉ូតូ

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ឈប់​រថយន្ត​ចុះ​នោម​តាមផ្លូវ តែ​ជាប់​លេខ​ថយ​ក្រោយ​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​ក្រឡាប់​នៅមុខ​ហាង​លក់​ម៉ូតូ​យីហោ​ទីក្រុង​ម៉ូតូ​ក្បែរ​វិទ្យាល័យ​ព្រះ​យុគន្ធរ តាម​មហាវិថី​ព្រះសីហនុ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា… អានបន្ត
ថ្ងៃ សៅរ៍ ទី20 ខែកញ្ញា ឆ្នាំ 2014 ម៉ោង 14:02
M20-09-14-o-full

ក្រុមហ៊ុន​Sony​ខាត​ដោយសារ​ទូរស័ព្ទ​ឆ្លាត

The Yomiuri Shimbun ​សរសេរ​ថា Sony Corp. កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខាតបង់​រ៉ាំរ៉ៃ​មួយ​។ ក្រុមហ៊ុន​​អេឡិចត្រូនិក​ និង​ឧបករណ៍​កម្សាន្ត​នៃ​ប្រទេស​ជប៉ុន កំពុង​មាន​ជំងឺ​មួយ​នេះ ត្រូវ​បាន ប្រកាស​ថា បង្ខំ​ចិត្ត​ធ្វើការ​កែតម្រូវ​បន្ទាប​ថែម​ទៀត​ នូវ​ប្រាក់ចំណូល​របស់​ខ្លួន សម្រាប់​ឆ្នាំ​សារពើពន្ធ​នេះ… អានបន្ត

តម្លៃ​ភ្លើង​ឡើងថ្លៃ​កុង​ទ័​រ​ដើរ​លឿន​ពេក​ប្រជាពលរដ្ឋ​តវ៉ា​ព្រមាន​ផ្ដាច់​ភ្លើង​ចោល​

ថ្ងៃ អង្គារ ទី12 សីហា ឆ្នាំ2014 ម៉ោង15:30   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: ប៊ុន រដ្ឋា​

rith-12-08-14-ggg

កំពង់ធំ ​៖​ ប្រជាពលរដ្ឋ រាប់ពាន់​គ្រួសារ​នៅ ស្រុក​ស្ទោង​ក្នុង​ខេត្តកំពង់ធំ​បាន​ផ្ទុះ​កំហឹង​រឿង​អគ្គិសនី​ដែលមាន​តំលៃ​ថ្លៃ​ពេក កុង​ទ័​រ​ដើរ​លឿន​ខុស​ប្រក្រតី​មិន​សមាមាត្រ​ទៅ​និង​ការប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​។ ​មិនតែប៉ុណ្ណោះ​ពេល​ប្រជាពលរដ្ឋ​រអ៊ូរទាំ ម្ចាស់​ភ្លើង​បាន​គំរាម​ផ្ដាច់​ភ្លើង​ចោល​ធ្វើអោយ​បងប្អូន​មានការ​ភ័យខ្លាច​មិន​ហ៊ាន​តវ៉ា​ព្រោះ​ខ្លាច​អត់​ភ្លើង​ប្រើ នេះ​ក៏​ដោយសារតែ​អគ្គិសនី​ក្នុងស្រុក​ស្ទោង​ត្រូវបាន​ថៅកែ​ក្រុមហ៊ុន​ភ្លើងអគ្គិសនី​បាន​ទិញ​ផ្ដាច់​អស់​ទៅហើយ​ទើបបានជា​មានអំណាច​បែប​នេះ​។​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ថ្នល់​មាន​មុខរបរ​លក់ដូរ តាម​ភោជនីយដ្ឋាន និង​កន្លែង​លក់ដូរ​តិចតួច​បាន​ប្រាប់​អោយដឹងថា កាលពីមុន​តម្លៃ​១​គីឡូវ៉ាត់​ត្រឹម​៣០០០​រៀល តែ​ឥឡូវ​១​គីឡូ​តំលៃ​២៨០០​រៀល ហើយ​កុង​ទ័​រ​ដើរ​លឿន​ជាង​មុន​ទៀត​។​

លោក ហ៊ុ​ង​ ហ៊ុ​ក​ស៊ីន អ្នកម៉ៅការ​ភ្លើង​នៅក្នុង​ស្រុក​ស្ទោង​បាន​ប្រាប់​អោយដឹងថា ក្នុងករណី​ដែល​ប្រជា​ពល​រដ្ឋ​តវ៉ា​ថា​កុង​ទ័​រ​ដើរ​លឿន​នោះ​គឺ លោក​បាន​ប្រាប់​អោយ​ចេញមក​តវ៉ា​ចំពោះមុខ ងាយស្រួល​យក កុង​ទ័​រ​ទៅ​ថ្លឹង ឯការ​ថ្លឹង​កុង​ទ័​រ​ត្រូវ​យកទៅ​ថ្លឹង​នៅ​ក្រុងភ្នំពេញ​ដែលជា​កន្លែង​ថ្លឹង​ភ្លើង​របស់​រដ្ឋ ព្រោះ​កន្លែង​គាត់​គ្មាន​ឧបករណ៍​ថ្លឹង​ទេ ធ្វើបែបនេះ​ងាយស្រួល កុំអោយ​ចេះតែ​និយាយ​មួលបង្កាច់​ខុស​ការពិត​។ លោក​បាន​បន្ដថា​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​បាន​និយាយថា គាត់​គំរាម​ចង់​ផ្ដាច់​ភ្លើង​នោះ​គឺ​អនុវត្ត​ចំពោះ​បុគ្គល​ណា​ដែល​យឺតយ៉ាវ​មិន​មក​បង់​ភ្លើង​តាម​កាលកំណត់​ឬ​ហួស​រយៈពេល​១​ខែ​ឈានចូល​២​ខែ​បន្ទាប់ពី​បានទទួល​វិ​ក្ក័​យ​វិ​ប័ត្រ​រួចរាល់​ហើយ​នោះ​។ ព្រោះ​លោក​បាន​ទុកពេល​អោយ​រយៈពេល​២​ខែ​ឯណោះ​សំរាប់​ការបង់​ភ្លើង​។​

ប្រជា​ពល​រដ្ឋ​បាន​សំណូមពរ​អោយ​អាជ្ញាធរ​ស្រុក​របស់​ខេត្តកំពង់ធំ​មេត្តាជួយ​សំរួល​តំលៃ​ភ្លើង​និង​រៀបចំ​បណ្តាញ​ភ្លើង​ដោយ​ប្រើប្រាស់​ឧបករណ៍​ណា​ដែលមាន​ភាព​សមាមាត្រ​ទៅ​និង​ការប្រើប្រាស់​តាម​មូលដ្ឋាន​អោយបាន​ត្រឹមត្រូវ​ជៀសវាង​អត់​ប្រើ​សោះ​កុង​ទ័​រ​ដើរ​អត់​ឈប់​ធ្វើអោយប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​ប្រចាំ​៕

rith-12-08-14-ggrith-12-08-14-ggg