Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

បទ​អត្ថាធិប្បាយ៖​ក្នុង​ដំណើរ​បច្ចុប្បន្ន​នេះ សម រង្ស៊ី​នឹង​បញ្ចប់​អាជីព​នយោបាយ​របស់​ខ្លួន​យ៉ាង​ឆាប់

ប្រសិនបើ សម រង្ស៊ី មិន​ឃ្លុំ​មាត់​ខ្លួនឯង​ឱ្យបាន​ឆាប់​នោះទេ គាត់​នឹង​បញ្ចប់​អាជីព​នយោបាយ របស់ខ្លួន​ក្នុងពេល​ដ៏​ឆាប់។ លើកលែងតែ​គាត់​បដិសេធ​ទៅនឹង​អ្វីដែល​ត្រូវបានធ្វើ​សេចក្តីរាយការណ៍​ដោយ សារព័ត៌មាន The Cambodia Daily ចុះ​ថ្ងៃ​ច័ន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ដែល​និយាយថា «និយាយ អំពី​ស្ថានភាព​នយោបាយ​នាពេលថ្មីៗក្នុងប្រទេស​ភូមា​នោះ លោក សម រង្ស៊ី បានធ្វើការ​ប្រៀបធៀប​ខ្លួន ក្នុងនាម​ជា​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា ទៅនឹង​ស្ថានភាព​របស់លោក​ស្រី Aung San Suu Kyi ដែល ជា​មេដឹកនាំ​គាំទ្រ​ប្រជាធិបតេយ្យ​របស់​ភូមា​នោះ ថា​ជា​ការមិន​ត្រឹមត្រូវ ស្រមើស្រមៃ និង​ការ​ប្រឌិត» បើ​មិន​ដូច្នោះ​ទេ សម រង្ស៊ី កំពុងតែ​ស្ថិតនៅក្នុង​ឆ្នាំងខ្ទះ​ដ៏​ក្តៅ​ដោយ​មិនអាច​ប្រកែក​បាន។

ក្នុង​ពេលនេះ យើង​ជឿ​លើ​សេចក្តីរាយការណ៍​ដោយសារ​ព័ត៌មាន The Cambodia Daily នេះ​សិន ចុះ។ វា​មានន័យ​ជាក់លាក់ និង​គួរឱ្យ​ជឿ​បាន​ថា សម រង្ស៊ី មិនចេះ​ពី​របៀប​កត់ត្រា​ពិន្ទុ​នៃ​តារាង​តុល្យការ នយោបាយ​របស់ខ្លួន​ទេ។ សម រង្ស៊ី មិនដឹង​ពី​កន្លែង​ដែល​ត្រូវ​កត់ត្រា​អ្វី​ជា​វិជ្ជមាន និង​អ្វី​ជា​អវិជ្ជមាន​ក្នុង កិច្ចការ​នយោបាយ​រប​ស់​ខ្លួន​ទេ។ មុនពេល​គាត់​បើក​មាត់​របស់គាត់ ប្រការ​សំខាន់បំផុត​សម្រាប់​អ្នក នយោបាយ​មួយរូប​នោះ​គឺថា គាត់​ចាំបាច់​ត្រូវតែ​សង្កេត​ពិនិត្យ​ប្រវត្តិ​របស់ខ្លួន​ជាមួយនឹង​ប្រវត្តិ​របស់លោក​ស្រី Aung San Suu Kyi ឱ្យបាន​ជាមុនសិន។ សួរ​នរណា​ក៏ដោយ ក្នុង​ពិភពលោក​ទាំងមូល ទោះជា​អ្នកគាំទ្រ និង​អ្នក​អាណិតអាសូរ​គាត់​ដែលជា​អ្នកមាន​សច្ចៈ​ធម៌​ចិត្ត​ឥត​លំអៀង ទោះជា​សមាជិក​នៃ​ថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី ក៏ដោយ ក៏​គ្មាន​នរណា​មួយ​អាច​នឹងមាន​ភាពព្រហើន​ក្នុងការ​ប្រៀបធៀប សម រង្ស៊ី ទៅនឹង​មេដឹកនាំ​គាំទ្រ​ប្រជាធិបតេយ្យ​របស់​ភូមា Aug San Suu Kyi នោះដែរ ទោះ ជា​ក្នុងស្ថានភាព​ណា ក៏ដោយ។ នេះ​ជា​ភស្តុតាង​ច្បាស់​ណាស់​ថា សម រង្ស៊ី គ្មាន​គោលការណ៍​នៃ​ក្រមសីលធម៌ និង​គ្មាន​សមត្ថភាព គិតគូរ និង​វិនិច្ឆ័យ​ច្បាស់​លា​ល់។ គាត់​គឺជា​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នក​ដទៃទៀត ក្នុង​គណបក្ស​សមរង្ស៊ី។ គាត់​មាន​អារម្មណ៍​ពេញចិត្ត​ទៅនឹង​ភាពជា​អ្នកដឹកនាំ​នៃ​គណបក្ស សម រង្ស៊ី ដែលជា​បក្សប្រឆាំង​រប​ស់​ខ្លួន តែប៉ុណ្ណោះ ហើយ​គាត់​ពិតជា​មិនបាន​គិត​គួរ​ទាល់តែសោះ​ចំពោះ​គណបក្ស សម រង្ស៊ី ក្នុងនាម​ជា​គណបក្ស នយោបាយ​មួយ។

 

សម រង្ស៊ី មាន​គោលជំហរ​ប្រែប្រួល និង​អារម្មណ៍​ឆាប់​ផ្លាស់ប្តូរ។ ចាប់តាំងពី​គាត់​ភៀសខ្លួន​ទៅ ក្រៅប្រទេស​ដោយ​ខ្លួនឯង ដើម្បី​គេច​ពី​ទោស​ជាប់ពន្ធនាគារ​មក គាត់​បាន​និយាយ​ជាច្រើន​ដង​ហើយ​ថា ការបោះឆ្នោត​មួយ​នៅ​កម្ពុជា​ដោយ​គ្មាន​វត្តមាន​របស់​សម រង្ស៊ី គឺមាន​លក្ខណៈ​មិន​ត្រឹមត្រូវ មិន​ស្របច្បាប់ និង​មិនអាច​ទទួលយកបាន។ ប៉ុន្តែ​ការទទួលបាន​អាសនៈ​ព្រឹទ្ធសភា​ទៅតាម​ការគ្រោងទុក អាស្រ័យ​ការ​បែង

ចែក​តាម​ការ​គណនា​រូបមន្ត​គណិតសាស្ត្រ ទោះបី​គណបក្ស​សមរង្ស៊ី​បាត់បង់ ១៧៩ សំឡេង​ដែលជា​សំឡេង គាំទ្រ​របស់​មេដឹកនាំ ស្នូល​ថ្នាក់ជាតិ និង​មូលដ្ឋាន​ក្នុងចំណោម សមាជិក​សភាជាតិ និង​សមាជិក​ក្រុម ប្រឹក្សា​ឃុំ​សង្កា​ត់នៃ​គណបក្ស​សមរង្ស៊ី​ក៏ដោយ នោះ​ពិតជា​ត្រូវចិត្ត សម រង្ស៊ី ខ្លាំងណាស់​ហើយ គឺជា​ការ ដែល​ផ្តល់ឱ្យ​គាត់​នូវ​ហេតុផល ដើម្បី​ទទួលយក​លទ្ធផល​នេះ ហើយ​ធ្វើ​យ៉ាងនេះ គឺជា​ការអបអរសាទ​រ ចំពោះ​ដំណើរការ​បោះឆ្នោត​នេះ​ទាំងមូល។ សេចក្តីថ្លែងការណ៍សំខាន់ៗ ជាច្រើន​របស់ សម រង្ស៊ី ប្រឆាំង

 

ទៅនឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) ប្រឆាំង​ទៅនឹង​ការបោះឆ្នោត​សកល និង​អសកល ជាច្រើន​ដែល​បាន​រៀបចំឡើង​ក្នុងប្រទេស​កម្ពុជា​ក្នុងពេល​កន្លងមក ត្រូវបាន​បង្ហាញថា​គឺជា​ឆាកល្ខោន​ដើម្បី ទាញ​ចំណាប់អារម្មណ៍​តែប៉ុណ្ណោះ។ គាត់​អាច​និយាយ​ប៉ុន្មាន​ដង​ក៏បាន​តាម​ដែល​គាត់​និយាយ ចង់​និយាយថា កម្ពុជា​គឺ «អាក្រក់​ជាង» ភូមា ដូចដែល​រាយការណ៍​ដោយសារ​ព័ត៌មាន The Cambodia Daily ។ ការ និយាយ​ដូច្នេះ​គ្មាន​ន័យ​អ្វី​ទាល់តែសោះ ហើយក៏​គ្មាន​តម្លៃ​សោះតែ​ម្តង។

កង្វះខាត​នៃ​ភាពសមហេតុ​ផល​នៅក្នុង​អ្វីដែល​សម រង្ស៊ី បានធ្វើ និង​ក្នុង​អ្វីដែល​គាត់​បាន​និយាយ គឺ​ជាក់ស្តែង​ណាស់ ហើយ​ស្តែង​ចេញមក​យ៉ាងច្បាស់​លាស់​ដូចជា​ក្នុងករណី ក) ដក​បង្គោល​តំរុយ​ព្រំដែន ដែល​ប្រើប្រាស់​ដើម្បី​កំណត់​ខ្សែ​ព្រំដែន​នៅក្នុង​ខេត្តស្វាយរៀង ជាជាង​សកម្មភាព​ដោយ​ប្រើប្រាស់​ប្រព័ន្ធ ព័ត៌មាន នីតិវិធី​សភា និង​មធ្យោបាយ​ផ្លូវច្បាប់ និង​សមស្រប​ដទៃទៀត និង ខ) អង្វរ​សុំឱ្យ​មានការ​លើក លែង​ទោស​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពី​បាន​និយាយ​ចោទប្រកាន់​យ៉ាង​អាក្រក់ និង សាហាវ​ជាច្រើនលើក​ច្រើនសារ​នៅក្នុង​ប្រទេស និង​នៅ​បរទេស។ ដើម្បី​បញ្ជាក់​ពី​ចំណុច​នេះ វា​គឺជា​ការ សក្តិសម​ណាស់ ក្នុងការ​លើកយក​ខ្លឹមសារ​នៃ​លិខិត​របស់ សម រង្ស៊ី ចុះ​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ ដែល និយាយថា៖ «ខ្ញុំ​មានការ​សោកស្តាយ​ចំពោះ​រាល់​ទង្វើ​ខុសឆ្គង​របស់ខ្ញុំ​ទៅលើ​សម្តេច ដូចជា​ការចោទប្រកាន់ សម្តេច​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ទៅលើ​បាតុករ​នៅមុខ​រដ្ឋសភាជាតិ កាលពី​ថ្ងៃ ទី៣០ ខែ មិថុនា ឆ្នាំ១៩៩៧ ចោទប្រកាន់​សម្តេច​ថា​មានបំណង​ធ្វើឃាត​មន្ត្រី​ថ្នាក់ខ្ពស់៥រូប ហើយ​និង ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋានផ្សេងៗទៀត» ។ល។ និង ។ល។ បន្ទាប់មក សម រង្ស៊ី បាន បន្តថា៖ «ចាប់ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​នឹង​ផ្លាស់ប្តូរ​ឥរិយាបទ​របស់ខ្ញុំ ដើម្បី​បញ្ចប់​បញ្ហា​ទាំងនោះ និង​ការពារ​មិនឱ្យ បញ្ហា​ដូច​នោះ​កើតឡើង​ជាថ្មី​ទេ»។ ដូច្នេះ​វា​គឺជា​កិច្ចការ​របស់​អ្នកវិភាគ​ចិត្ត​វិទ្យា​ក្នុងការ​ប្រកាស​អំពី​ជំងឺ​ខួរក្បាល

របស់ សម រង្ស៊ី។ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស គ្រាន់តែ​បាន​បំពេញការងារ​នាំយក​ការពិត និង សច្ចភាព បង្ហាញជូន​សាធារណជន និង​ជាពិសេស​សមាជិក​នៃ​គណបក្ស​សម រង្ស៊ី តែប៉ុណ្ណោះ។

ក្នុង​ដំណើរ​បច្ចុប្បន្ននេះ វា​ទំនង​ជាមាន «ចលនា​ទម្លាក់ចោល សម រង្ស៊ី» ដែល​នឹង​ញាស់​កើតចេញ ពី​កំហឹង​នៃ​ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​គណបក្ស​សមរង្ស៊ី។

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ បទ​អត្ថាធិប្បាយ៖​ក្នុង​ដំណើរ​បច្ចុប្បន្ន​នេះ សម រង្ស៊ី​នឹង​បញ្ចប់​អាជីព​នយោបាយ​របស់​ខ្លួន​យ៉ាង​ឆាប់