ព័ត៌មានថ្មីៗ

ស្ត្រី​ម្នាក់​​​ត្រូវ​ឪម៉ាល់​ទិច​​​ជា​ច្រើន​មេ និង​បាន​ស្លាប់​ពេល​ដឹក​​​នៅ​តាម​ផ្លូវ

ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 11:26
M23-10-14-e-full
កំពង់ឆ្នាំង ​៖​ ស្ត្រី​ម្នាក់​ត្រូវ​បាន​សត្វ​​ឪម៉ាល់​ទិច​រាប់​សិប​មេ​ នៅ​ពេល​ប្តី​ប្រពន្ធ​គាត់​បើកកាណូត​ទៅ​ដាក់​មង​នៅ​បឹង​ទន្លេសាប និង​បាន​បើក​កាណូត​បុក​ចំ​សំបុក​ឪម៉ាល់​នៅ​ក្នុង​ព្រៃ ហើយ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ ពេល​ពេទ្យ​ស្រុក​បរិបូណ៌​ដឹក​មក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 11:21
Nita-23-10-B-20-Full

វាយប្រហារ​តាម​អាកាស​សម្លាប់​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​ប្រហែល​២៥​នាក់​នៅអ៊ីរ៉ាក់

​ ពួក​អ្នក​ស្រុក​បាន​និយាយ​ប្រាប់​រ៉យ​ទ័រ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ប្រហែល​២៥នាក់​នៅថ្ងៃពុធ ​នៅជិត​ទីក្រុង​បៃជី​ភាគ​ខាង​ជើង​អ៊ីរ៉ាក់។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 11:18
T-10-23-14-g-full

នាវា​ធំ​បំផុត​នៅ​លើ​ពិភពលោក

នាវា​ដែល​ឥលូវ​នេះ​កាន់​មុខ​ដំណែង​ជានា​វា​ធំ​បំផុត​នៅ​លើ​ពិភពលោក នោះ​នឹង​ត្រូវ​បាន​យក​ទៅ​កាន់​សមុទ្រ​ជា​លើកដំបូង​។ មាន​ឈ្មោះថា Pieter Schelte នាវា​នេះ​អាច​លើក​សំណង់​នៅ​ពីលើ​មាត់​អណ្ដូងប្រេង​(Oil rigo) ចេញពី​ទឹក​និង​ដឹក​សំណង់​នេះ​ទៅកាន់​ទិសដៅ​ថ្មី​ទៀត។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 11:16
gdg

អ្នកទោស​៦​នាក់​ហែក​គុក​រត់ សមត្ថកិច្ច​ចាប់​បាន​ម្នាក់​ត្រឡប់​មក​វិញ

រតនគិរី ៖ អ្នកទោស​៦​នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​​ករណី​គ្រឿង​ញៀន ប្លន់ និង​អំពើ​ហិង្សា​ បាន​នាំ​គ្នា​ហែក​គុក​រត់​គេច​ខ្លួន​ ទាំង​កណ្ដាល​អធ្រាត្រ ប៉ុន្តែ​ត្រូវ​បាន​​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​​បាន​ម្នាក់​ត្រឡប់​មក​វិញ ហើយ​នៅ​សល់​៥​នាក់​ទៀត​កំពុង​តាម​ប្រមាញ់។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 11:09
M23-10-14-d-full

ជន្លង់​ម្រេច​ប្រមាណ​៤​ម៉ឺន​ដើម​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​លាក់​ទុក​យ៉ាង​ស្ងៀមស្ងាត់​នៅ​ឃុំ​ស៊ើង

រតនគិរី​ ៖​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរកែវ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ទៅលើ​មេការ​ដែល​លួច​កាប់​ជន្លង់​ម្រេច​ពី​ព្រៃ​សហគមន៍ ដែន​បម្រុង​ទុក​ និង​តំបន់​អភិរក្ស​ពី​ស្រុក​លំផាត់​មក​ស្តុក​ទុក​ជិត​៤​ម៉ឺន​ជន្លង់​យ៉ាង​អនាធិបតេយ្យ​នៅ​ដី​មន្ត្រី​ជាន់​ខ្ពស់​ ក្រសួង​ឧស្សាហកម្ម​រ៉ែ… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 11:04
Pisey-23-10-2014-full-G4

មាន​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់០៦​ខ្នង រង​របួស​ធ្ងន់០២​នាក់ ស្រាល​ម្នាក់(Update)​

ស្វាយរៀង ៖ មាន​ភ្លើង​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់០៦​ខ្នង​សង្ស័យ​ថា កូនប្រុស​អ្នកលក់​ឈើ អា​ម្នាក់​ចាក់​សាំង​ធ្វើ​អត្តឃាត​ខ្លួនឯង មូលហេតុ​សុំ​ប្រាក់​ពី​ម្តាយ​១០០​ដុល្លា​មិនបាន។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 10:58
T-10-23-14-f-full

ឆក់​កាបូប​លុយ​បានសម្រេច តែ​ជួប​វាសនា​អាក្រក់​ទាក់​ដៃចង្កូត​គ្នា​ដួល​ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​ទី​១​ចាប់បាន​ម្នាក់​រត់​រួច​ម្នាក់

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​របស់​ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​ទី​១ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង ក្នុង​ខ​ណៈពេលដែល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​នារី​ម្នាក់​បានសម្រេច… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 10:41
T-10-23-14-e-full

ស្រវឹង​ស្រឿងៗ​បើក​ម៉ូតូ​បោះពួយ​​បុក​ទ្វារ​រថយន្ត​ម៉ាំង​ដួល​គៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​សំណាងល្អ​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ

ភ្នំពេញ ៖ ដោយសារតែ​ស្រវឹង​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​អ៊ែ​ប្លែក​យ៉ាង​លឿន ទៅ​បុក​ចំហៀង​រថយន្ត​កាមរី​បា​ឡែ​ន​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​ដួល​កៀប​ពីក្រោម​រថយន្ត សំណាងល្អ​អ្នក​បើក​ម៉ូតូ​ខ្ទាត​ចេញ​របួសស្រាល​កាលពី​វេលា​ម៉ោង ១ និង​២០​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៣ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 10:28
Nita-23-10-B-18-Full

ជនជាតិ​ចិន​ស្រវឹង​បើករថយន្ត​បុក​គ្នា ​បណ្ដាល​ឲ្យ​រង​ការខូចខាត​រៀងខ្លួន ​ហើយ​សម្រួល​បញ្ចប់​បញ្ហា

​ ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ដែល​សភាព​ស្រវឹង​ធ្លាក់​ភ្នែក​បាន​បើក​រថយន្ត​ឡង់​គ្រី​ស័​រ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​វីហ្គោ​ពេញទំហឹង ​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​ដូចគ្នា​បណ្ដាល​ឱ្យ​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវ​រង​ការខូចខាត​កាលពី​វេលា​ម៉ោង​១ ​និង​១០​នាទី អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ តុលា ២០១៤… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 10:21
Pisey-23-10-2014-full-H

នាង​បំរើ​ការងារ​ក្នុង​ខា​រ៉ា​អូ​ខេ​ដើរ​ឆ្លងផ្លូវ​ទៅ​ទិញ​អី​ហូប​ពេលយប់ ត្រូវ​ម៉ូតូ​បុក​សន្លប់​ស្តូកស្តឹង​

ភ្នំពេញ ៖ នារី​វ័យក្មេង​បំរើ​ការងារ​នៅក្នុងខា​រ៉ា​អូ​ខេ ហេង ហេង ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ ក្រោយ​ពេល​ដែល​នារី​ម្នាក់​នេះ​ដើរ​ឆ្លងផ្លូវ ហើយ​ត្រូវ ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 10:16
M23-10-14-c-full

ប្រជាជន​ជាង​១០​គ្រួសារ​នៅ​ភ្នំពេញ​កំពុង​មាន​ជំងឺ ​និង​ទ្រុឌទ្រោម​សុខភាព ​ដោយសារ​ផ្សែង​ និង​ក្លិន​ពុល​ចេញ​ពី​រោងចក្រ​មេគង្គ

ភ្នំពេញ ​៖ ​ប្រជាជន​ប្រមាណ​១០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ទំនប់ ​ក្រុម​ទី​៥​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​បាន​កំពុង​រងគ្រោះ​ មាន​ជំងឺ និង​ទ្រុឌទ្រោម​សុខភាព​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយសារ​ផ្សែង​ដែល​មាន​ក្លិន​ពុល​ហុយ​ចេញពី​រោងចក្រ​មេគង្គ ដែល​ធ្វើ​អាជីវកម្ម​ខាង​ផ្នែក​បោក​គក់ និង​អ៊ុត សំលៀកបំពាក់… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 09:51
Nita-23-10b-15-Full

កូន​ទា​ហាន​កងពលតូច​លេខ៥១ ប្រើ​ហិង្សា​ក្នុង​គ្រួសារ​ដូច​​ឲ្យ​​​កូន​ទា​ហាន​កាប់​​ដាច់​.ក​ស្លាប់

បន្ទាយមានជ័យ ៖ នាយ​ទា​ហាន​ម្នាក់​ឋានៈ​ជា​មេ «គ» នៃ​កងពលតូច​ថ្មើរជើង​លេខ៥១​ ព្រោះតែ​ចូល​ទៅ​ជួយ​សម្រុះសម្រួល​ជាមួយ​កូន​ទា​ហាន​​ស្រវឹង​ឈ្លោះ​គ្នា​ បង្ក​ជា​ហិង្សា​លើ​​ប្រពន្ធ និង​កូន​ពីរ​នាក់​ ដូច​ឲ្យ​​កូន​ទា​ហានកាប់​ដាច់បំពង់.ក ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​ក្បែរ​បន្ទាយ។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 09:49
T-10-23-14-d-full

សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​រណសិរ្ស រំដោះជាតិ​ចំនួន​១០​នាក់​ដែល​ប៉ុនប៉ង​អុកឡុក​នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ ចាប់ពី​ល្ងាច​ថ្ងៃទី​២២ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​រណសិរ្ស​រំដោះជាតិ​ដែល​ប៉ុនប៉ង​បង្ក​អុកឡុក នៅក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​ទិវា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣​តុលា ដែល​ទិវា​នេះ​នៅ​រាជធានី​ភ្នំពេញ មាន​ព្រះសង្ឃ យុវជន និង… អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 09:48
Pisey-23-10-2014-full-F

កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ស្រា​បៀរ​ដ៏​ធំ​ប្រចាំឆ្នាំ​លើក​ទី០៦

ភ្នំពេញ ៖ សមាគម​ពាណិជ្ជកម្ម​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ​(ADW)​ ដោយមាន​គាំទ្រ​ពី EuroCham​ កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២៣ ខែតុលា​នេះ នឹង​ប្រារព្ធ​ពិធីបុណ្យ​ស្រា​បៀរ​ដ៏​ធំ​ប្រចាំឆ្នាំ​លើក​ទី០៦(Oktoberfest​កម្ពុជា​)​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។​ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 09:47
M23-10-14-b-full

បុរស​ស្រវឹង​ស្រា​វ័យ​៣១​ឆ្នាំ​ម្នាក់​កាប់​បង​ប្អូន​ភ្លោះ​ខ្លួន​​​ស្លាប់​និង​បង្ក​ឲ្យ​របួស​ដល់​មនុស្ស​ជាង​១០​នាក់

បុរស​ស្រវឹង​ស្រា​មាន​វ័យ​៣១​ឆ្នាំ​ម្នាក់​បាន​ធ្វើឃាត​បងប្អូន​ប្រុស​ភ្លោះ​បង្កើត​ម្នាក់​ក្នុង​ជម្លោះ​ក្ដីក្ដាំ​ក្នុង​គ្រួសារ​បន្ទាប់ពី​អ្នក​ទាំង​ពីរ​ស្រវឹង​ក្នុង​ពេល​បុណ្យ​គ្រឹស្ដម៉ាស់ ឬ​បុណ្យ​ណូអ៊ែល​កាលពី​ឆ្នាំ​មុន។ តុលាការ​ទើបនឹង​បើក​កាត់ក្ដី ឲ្យ​បុរស​ម្នាក់​នោះ​ជាប់ពន្ធនាគារ​មួយជីវិត។ អានបន្ត
ថ្ងៃ ព្រហស្បតិ៍ ទី23 ខែតុលា ឆ្នាំ 2014 ម៉ោង 09:40
M23-10-14-a-full

ស្ត្រី​ជនជាតិ​ចិន​បាន​វាយ​បំបែក​ទូ​ATM ដោយ​ដៃ​របស់​នាង ​បន្ទាប់ពី​នាង​ដក​លុយ​មិនបាន

ស្ត្រីជន​ជាតិ​ចិន​ម្នាក់​ទំនង​​​ជា​មាន​បញ្ហា​ខួរក្បាល​ឬ​យ៉ាង​ណា​ទេ ដែល​នាង​បាន​ដោះ និង​វាយកម្ទេច​ម៉ាស៊ីន​ ATM ដោយ​ដៃ​របស់​នាង​ចោល​បន្ទាប់ពី​ដក​លុយ​មិនបាន​តាម​ចិត្ត​របស់​នាង។ អានបន្ត

ប៉ូលិស​ការិយាល័យ​គ្រឿងញៀន​បញ្ជូន​អ្នក​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ទៅ​តុលាការ

ថ្ងៃ ច័ន្ទ ទី21 កក្កដា ឆ្នាំ2014 ម៉ោង16:33   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: ណារិទ្ធ​

 

កំពត ៖ ប៉ូលិស​ការិយាល័យ​គ្រឿងញៀន​សហការ​ជាមួយ​ប៉ូលិស​ស្រុក​បន្ទាយមាស បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ដែល​កំពុង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​២​នាក់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី។

ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​បាន​នាំ​យក​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​មក​ចែកចាយ ប្រើប្រាស់​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ក្រឡា ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៣ ដោយ​រឹបអូស​បាន​គ្រឿងញៀន​ម៉ា​ទឹកកក​១​កញ្ចប់ និង​សម្ភារៈ​មួយចំនួន​ផង​ដែរ។

ប៉ូលិស​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដោយ​ជោគជ័យ​នេះ គឺ​ដោយសារ​កិច្ចសហការ​បាន​ល្អ​រវាង​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ស្រុក​បន្ទាយមាស ព្រមទាំង​មានការ​ចង្អុលបង្ហាញ​ទីតាំង​ច្បាស់លាស់​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ទើប​កម្លាំង​សមត្ថកិច្ច​សហការ​ចេញ​បង្ក្រាប​តែម្តង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​បង្ក្រាប​នេះ​យើង​ក្រសោប​បាន​មនុស្ស​២​នាក់ រួម​និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់ ទម្ងន់​៥,៤​ក្រាម ដែល​ជនសង្ស័យ​ដាក់​ជាប់​នឹង​ខ្លួន និង​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​SL​ជា​មធ្យោបាយ ដាវ​សា​ម៉ូ​រ៉ៃ​១ដើម ទូរស័ព្ទ​៤​គ្រឿង ព្រមទាំង​ដប​ទឹក​សុទ្ធ និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​១​កំប្លេ​ផង​ដែរ។ ប៉ូលិស​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​ខាងលើ ទី​១-ឈ្មោះ​យិន សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អូរ​បែកក្អម រា​ធានី​ភ្នំពេញ ទី​២-ឈ្មោះ​អ៊ុំ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​ក្រឡា ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្តកំពត។

ក្រោយពី​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​រួចមក សមត្ថកិច្ច​ការិយាល័យ​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តកំពត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤ នេះ​ហើយ​៕