Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

បទ​អត្ថាធិប្បាយ ៖ បក្ស​សម រង្ស៊ី ប្រឌិត​រឿង​ចាប់ខ្លួន ដើម្បី​បិទបាំង​អំពើ​ខុសច្បាប់

ជា​កលល្បិច​នយោបាយ​ថ្មី​មួយទៀត បង្កើតឡើង​ដោយ​ថ្នាក់ដឹកនាំ​គណបក្ស សម រង្ស៊ី ដើម្បី​បិទបាំង​អំពើ​ខុសច្បាប់​របស់ខ្លួន បន្ទាប់ពី​ថ្នាក់ដឹកនាំ​គណបក្ស​នេះ បាន​បង្ខំ​ឱ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន២៦៦០រូប នៅ​ទូទាំងប្រទេស​ឱ្យ​ស្បថ​ថា ត្រូវតែ​បោះឆ្នោតឱ្យ​បក្ស និង​ទូរស័ព្ទដៃ​នឹងត្រូវ​ដកហូតគ្រប់ៗគ្នា មួយ​ថ្ងៃមុន​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ស្រាប់តែ​មានការ​ប្រឌិត​នូវ​ព័ត៌មាន​ច​ចាម​អារាម​មួយ​ដែលនាំឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន គឺ​លោកស្រី មូរ សុខ​ហួរ និយាយ​បំ​ភ្លើ​ស​ថា លោក ជួង ជូ​ងី មេធាវី​របស់​គណបក្ស​សម រង្ស៊ី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ និង​បញ្ជូនទៅ​មន្ទីរឃុំឃាំង។

លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​មណ្ឌល​កំពត​របស់​គណ​បក្ស​សម រង្ស៊ី បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​នៅឯ​ខាង​មុខ​សាលាដំបូង​ខេត្តកណ្តាល​ថា«នៅវេលា​ម៉ោង៧ និង៥០នាទី ព្រឹក​ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០១១ លោក​មេធាវី​ជួង ជូ​ងី បាន​ទូរស័ព្ទ​មក​ប្រាប់​ក្រុមគ្រួសារ​របស់គាត់​ថា រូបគាត់​ត្រូវ​ប៉ូលីស​ចាប់ខ្លួន​ហើយ នៅ​ម្តុំ​ព្រែក​ក្តាម តាមផ្លូវ​ទៅ​ខេត្តកំពង់ឆ្នាំង សូមជួយ​គាត់​ផង។ លោកស្រី​មូរ សុខ​ហួរ បានឱ្យដឹង​ទៀតថា « រហូតមកដល់​ពេលនេះ​ទូរស័ព្ទ​របស់គាត់(ជួង ជូ​ងី)ទាំងពីរ​ប្រព័ន្ធ​មិនអាច​ទំនាក់ទំនង​បានទេ ដូច្នេះ​មានន័យថា គាត់ ត្រូវបាន​គេ​ចាប់​ហើយ»។ លោកស្រី​មូរ សុខ​ហួរ បាន​បន្តថា លោកស្រី​ដឹង​ច្បាស់​ថា មានការ​ចាប់ខ្លួន ពីព្រោះ​បើតាម​មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​លោកស្រី​ថា គេ​បានឃើញ​លោក​មេធាវី​ជួង ជូ​ងី កំពុងស្ថិត​នៅក្នុង​ការិយាល័យ​អនុវត្ត​ដីកា​របស់​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ដែលជា​ប្រធាន​អង្គភាព​នោះ កាលពី​ព្រឹក​ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០១។

 

មុននេះ​មួយថ្ងៃ គណបក្ស​សម រង្ស៊ី បាន​ផ្ទុះឡើង​នូវ​រឿងអាស្រូវ អំពី​ការបញ្ជា​តាម​ទូរស័ព្ទ​ពី​ក្រៅប្រទេស មកឱ្យ​សមាជិក​របស់ខ្លួន​ស្បថ និង​ដកហូត​ទូរស័ព្ទដៃ។  ប៉ុន្តែ​មួយថ្ងៃ​បន្ទាប់មក មានការ​ប្រឌិត​ព័ត៌មាន​ភូតកុហក ដែល​គេ​អាច​គិតថា ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ដើម្បី​បង្វែ​សភាពការណ៍​បិទបាំង​អំពើ​បំពាន​ច្បាប់បោះឆ្នោត និង​ការរំលោភ​សិទ្ធិមនុស្ស​ជាស​កល មកជា​ការបង្កើត​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​រឿង​ចាប់ខ្លួន​នេះ​ឡើង ។ អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី មួយចំនួន​នាំគ្នា​ធ្វើ​ហាក់ដូចជា​ជ្រួលច្របល់ អន្ទះសារ​ស្វះស្វែង​ទៅរក​ជួប​លោក​ជួង ជូ​ងី នៅខាងមុខ​សាលាដំបូង​ខេត្តកណ្តាល ប៉ុន្តែ​ទង្វើ​ទាំងនោះ​វា​គ្រាន់តែ​ជាការ​បោក​បញ្ឆោត​សាធារណមតិ ដើម្បី​បំរើ​នយោបាយ​ឡប់ឡែ បង្ក​ភាពចលាចល និង​ការលើក​តំកើង​ជនខិលខូច​ឱ្យ​ល្បីឈ្មោះ​តែប៉ុណ្ណោះ ។ ការពិត គ្មាន​ការចាប់ខ្លួន​ណាមួយ​លើ​រូបលោក ជួង ជូ​ងី ឡើយ។

ប្រភពព័ត៌មាន​ផ្លូវការ​ពី​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​របស់ ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​រួមមាន​មន្ត្រីនគរបាល​ជាតិ​រប​ស់​ក្រសួងមហាផ្ទៃ មន្ត្រី​សាលាដំបូង​ខេត្តកណ្តាល កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង គ្រប់គ្នា​សុទ្ធតែ​បាន​បញ្ជាក់ថា មិនមាន​ព័ត៌មាន​អំពី​ការចាប់ខ្លួន​ណាមួយ​ទៅលើ​មេធាវី​រូបនេះ​ទេ  ពីព្រោះ​គ្មាន​បញ្ជា ហើយ​ថា តុលាការ​ក៏​មិន​បានចេញ​ដីកាចាប់ខ្លួន​ដែរ ប៉ុន្តែ សាលាដំបូង​ខេត្តកណ្តាល គ្រាន់​តែមាន​ចេញ​ដីកា​ឱ្យ​លោក​ជួង ជូ​ងី ចូលខ្លួន​មក​បំភ្លឺ​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ មិនមែន​ឱ្យ​ចាប់ខ្លួន​ទេ។

ការពិត​ជាក់ស្តែង​ត្រូវបាន​លាតត្រដាង  គឺ​នៅ​ព្រឹក​ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១១ ដោយសារ​លោក​មេធាវី​ជួង ជូ​ងី បានបង្ហាញ​ខ្លួន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សម រង្ស៊ី ស្ថិតនៅ​សង្កាត់​ចាក់អង្រែ ក្រុងភ្នំពេញ និង​បានធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​ពាក់ព័ន្ធ​នឹង​ករណី​នោះ​ថា មិនមាន​ការចាប់ខ្លួន​លោក​បានទេ ប៉ុន្តែ លោក​ថា មានការ​ស្ទាក់ចាប់​លោក​មែន តែ​ចាប់​មិនបាន ។នេះ​គ្រាន់តែ​ជាការ​អះអាង​របស់លោក​ជួង ជូ​ងី តែប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​នេះ​អ្នកវិភាគ​មួយចំនួន​និយាយថា វា​អាច​ជាការ​ភូតកុហក​ទាំងស្រុង ពីព្រោះ​វា​មិន​ទំនង​បន្តិច​សោះ ដោយ​យល់ថា «ប្រសិនបើ​សមត្ថកិច្ច​អនុវត្ត​ដីកាចាប់ខ្លួន​មែន​នោះ គឺ​មេធាវី​រូបនេះ​មិនអាច​រត់គេចខ្លួន​បានឡើយ បើ​គេ​ដឹងថា រូបគាត់(មេធាវី)កំពុងធ្វើដំណើរ​នៅក្នុង​រថយន្ត​បែបនេះ»។

ម្យ៉ាងទៀត ក្នុង​សន្និសីទ​សារព័ត៌មាន មេធាវី​រូបនេះ ហាក់ដូចជា​បានធ្វើ​ផ្ទុយ​ពី​វិជ្ជាជីវៈ​មេធាវី ពីព្រោះ​គាត់​បាន​យក​ទីតាំង​គណបក្សនយោបាយ​ធ្វើ​សន្និសីទកាសែត ដែល​លោក​ជួង ជូ​ងី សព្វថ្ងៃ​គាត់​ជា​សមាជិក​របស់​គណៈមេធាវី​ដែលជា​អង្គការ​ឯករាជ្យ​មួយ។ ហើយ​ម្យ៉ាងទៀត​ការដែល​មេធាវី​រូបនេះ បាន​ថ្លែងថា លោក​នឹង​កោស​ក់ ស្លៀកពាក់​ស ដើម្បី​សម្មាធិ ស្វែងរក​យុត្តិធម៌​នោះ គឺ​រិត​តែ​មិនមែន​ត្រឹមត្រូវ​តាម​គោលការណ៍​ព្រះពុទ្ធសាសនា​ទៀត ពីព្រោះ អ្នកបួស​ក្នុង​សាសនា​នេះ គឺ​មិនត្រូវ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ ឬក៏​ការ​សងសឹក​ទេ។

ប៉ុន្តែ បើ​ពិនិត្យ​ពី​ឥរិយាបថ​របស់​មេធាវី​រូបនេះ គឺ​បាន​ដើរ​ប្រាស់ចាក​ទាំងស្រុង​ពី​គន្លង​ដ៏​ល្អ​នោះ។ ផ្ទុយទៅវិញ​ពិតជា​បុគ្គល​ដែល​បាន និង​កំពុង​បំរើឱ្យ​នយោបាយ​គណបក្ស​សម រង្ស៊ី ហើយ​បាន និង​កំពុង​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ជាមួយ​អ្នកតំណាងរាស្ត្រ​ចាន់ ចេង ដែល​បាន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស ដោយថ្មីៗនេះ អ្នក​ទាំងពីរ​បានធ្វើ​សកម្មភាព​រំដោះ​សកម្មជន​គណបក្ស​សម រង្ស៊ី លោក មាស ប៉េង ឱ្យ​រត់គេច​ពី​ពន្ធនាគារ​ខេត្តកណ្តាល។

ដូច្នេះ ទង្វើ​ណាមួយ​របស់លោក​ជួង ជូ​ងី ក្នុងដំណាក់កាល​នេះ គឺ​គ្រាន់តែ​ជាការ​សម្តែង​ឆាកល្ខោន ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ខ្លួនឯង និង​ជួយ​បិទបាំង​អំពើ​ខុសច្បាប់​របស់​គណបក្ស​ស​ម រង្ស៊ី តែប៉ុណ្ណោះ ដោយហេតុថា គណបក្ស​សម រង្ស៊ី ទើបតែនឹង​ទទួលរង​នូវ​ការរិះគន់ និង​ស្តីបន្ទោស​ជាខ្លាំង​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា  និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន     ដែល​បាន​សំដែង​ប្រតិកម្ម​ជុំវិញ​គម្រោងការ​ប្រព្រឹត្ត​អំពើ​រំលោភសិទ្ធិ​មនុស្ស និង​បំបិទ​សិទ្ធិ​បញ្ចេញមតិ ដោយសារតែ​មេដឹកនាំ​គណបក្ស​សម រង្ស៊ី តម្រូវឱ្យ​សមាជិក​សមាជិការ​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្បថ​ថា ពួកគេ​ត្រូវតែ​បោះឆ្នោតឱ្យ​គណបក្ស​នេះ ហើយ​ព្រមទាំង​គំរាម​ដកហូត​ទូរស័ព្ទដៃ​របស់​ពួកគេ នៅមុន​ថ្ងៃ​បោះឆ្នោត​ព្រឹទ្ធសភា​មួយថ្ងៃ។

ជាមួយនឹង​ការហៅ​អំពើ​នោះ​ថា ជាការ​រំលោភ​សិទ្ធិមនុស្ស​ជាស​កល មិនមែន​សំរាប់តែ​បក្សនយោបាយ​មួយ​ទេ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​សមាជិក​គណបក្ស​សម រង្ស៊ី ពិចារណា​នូវ​ទង្វើ​របស់​មេដឹកនាំ​នយោបាយ​របស់ខ្លួន ដែល​ចាត់ទុក​អស់លោក​ដូចជា​អ្នកទោស» ។ សម្តេច បាន​បន្តថា «វា​ពិតជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​ពួកគេ​បង្ខំ​ឱ្យអស់​លោក​ស្បថ ហើយ​បន្ទាប់មក​ដកហូត​ទូរស័ព្ទដៃ​របស់​អស់លោក​នោះ។ វា​ប្រៀបដូចជា​អ្នកទោស​គុក​ឥត​ជញ្ជាំង​ក្នុង​របប​ខ្មែរក្រហម​អីចឹង»។

ក្នុង​បញ្ហា​នេះ សូម្បីតែ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​ដែល​ធ្លាប់​តែមាន​និន្នាការ​គាំទ្រ​បក្សប្រឆាំង ក៏បាន​សំដែង​ក្តីកង្វល់​ជុំវិញ​សកម្មភាព​ទាំងពីរ​នេះដែរ ដោយ​ពួកគេ​បាន​ហៅ​ទង្វើ​នេះ ថា​រំលោភច្បាប់​បោះឆ្នោត និង​គោលការណ៍​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ជាមួយនេះ​អង្គការ​ទាំងនោះ ពួកគេ​ក៏បាន​អំពាវនាវ​ឱ្យ​គណបក្ស សម រង្ស៊ី ត្រូវតែ​គោរព​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​ផងដែរ។

ការទទួល​រង​នូវ​សម្ពាធ​ដ៏​ខ្លាំង​បែបនេះហើយ បានជា​មានការ​ប្រឌិត​បង្កើតឡើង​នូវ​រឿង​ចាប់ខ្លួន​មេធាវី ជួង ជូ​ងី ដោយ​អ្នកតំណាងរាស្ត្រ មូរ សុខ​ហួរ ប៉ុន្តែ ទីបំផុត​ដំណឹង​នោះ គឺជា​ការមិនពិត។

តាមរយៈ​ការប្រើ​មធ្យោបាយ​កេងចំណេញ​នយោបាយ​យ៉ាងនេះ ត្រូវបាន​មជ្ឈដ្ឋាន​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា គេ​អាច​យល់បាន​ថា គណបក្សប្រឆាំង បាន និង​កំពុង​ប្រើ​ល្បិចកល បង្ករ​បង្កើត​នូវ​ភាពចលាចល​ក្នុងសង្គម ហើយ​អ្នកតំណាងរាស្ត្រ អាច​នឹងមាន​ការ​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​មេធាវី​រូបនេះ ក្នុងការ​បង្កើត​បញ្ហា​ថ្មី  ដើម្បី​បិទបាំង​អំពើ​រំលោភច្បាប់​ក្នុង​គណបក្ស និង​ដើម្បី​បង្វែ​សភាពការណ៍​ពី​ពណ៌​ខ្មៅ ឱ្យទៅ​ប្រផេះ ប៉ុន្តែ រាល់​សកម្មភាព​ទុច្ចរិត​ទាំងនេះ​មិនអាច​លាក់បាំង​ពី​ក្រសែភ្នែក​របស់​មហាជន​បានឡើយ។

ក្នុងន័យ​ថា បើ​ពួកគេ​នាំគ្នា​ចោទប្រកាន់ថា រដ្ឋាភិបាល​សព្វថ្ងៃ​បំភិតបំភ័យ និង​រំលោភ​លទ្ធិប្រជាធិបតេយ្យ សួរថា ហេតុអ្វី​បានជា បក្សប្រឆាំង​នាំគ្នា​បំប៉ោង​រឿង​មិន​ពិត បោកប្រាស់​ប្រជាពលរដ្ឋ និង​ពេល​ចុងក្រោយ​នេះ ចេញ​នូវ​បទបញ្ជា​រំលោភ​លើ​សិទ្ធិ​ស្របច្បាប់​របស់​សមាជិក​បក្ស​ខ្លួនឯង​ទៅវិញ?។ សូម្បីតែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្លាប់តែ​ប្រឆាំង​ជាមួយនឹង​រដ្ឋាភិបាល ក៏បាន​ចេញមក​សំដែង​ការគាំទ្រ​នូវ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ថ្លែង​រិះគន់​ចំ​បញ្ហា​ទៅលើ​យុទ្ធសាស្ត្រ​របស់​គណបក្ស សម រង្ស៊ី  ដែល​បាន​តម្រូវឱ្យ​សមាជិក​របស់ខ្លួន​ស្បថ និង​ដកហូត​ទូរស័ព្ទដៃ នៅ​មុនពេល​បោះឆ្នោត​នោះ​ផងដែរ ។ នេះ​គឺជា​ការ​វាយ​នឹង​ដំបង សំពង​ដោយ​ព្រនង់ ត្រូវ​ចំ​កណ្តាល​ក្បាល​មេដឹកនាំ​គណបក្សប្រឆាំង បន្ថែម​ពីលើ​ទោសទណ្ឌ​ដែល​កំពុង​មាន​នាពេល​សព្វថ្ងៃ៕

ដោយៈ សាន ពន្លក

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ ​៖​ ធម្មិកោ​គ្រាន់តែ​ជា​អ្នកនយោបាយ​ពនេចរ​

ដោយ: លី ទួង​

មិន​ចាំបាច់​ធ្វើការ​វិភាគ​ឲ្យ​ជ្រាលជ្រៅ ហើយក៏​មិន​ចាំបាច់​មានការ​សង្ស័យ​អ្វី​ឲ្យ​វែងឆ្ងាយ​នោះ​ដែរ កាលបើ​យើង​និយាយ​អំពី​ព្រះអង្គម្ចាស់​ធម្មិកោ ដែល​បច្ចុប្បន្ន​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តាំងខ្លួន​ធ្វើជា​គណបក្សប្រឆាំង​ដ៏​ងងឹត​ងងុល និង​សំបូរ​កុះករ​ទៅ​ដោយ​ជន​ប្រឆាំង​ដាច់ខាតតាំងពី​ក្បាល​រហូតដល់​ចុងជើង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ បទ​អត្ថាធិប្បាយ ៖ បក្ស​សម រង្ស៊ី ប្រឌិត​រឿង​ចាប់ខ្លួន ដើម្បី​បិទបាំង​អំពើ​ខុសច្បាប់