ព័ត៌មានថ្មីៗ

ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​នាក់​ស្ទាក់​បាញ់​អ្នក​លក់​មាស​ក្នុង​ផ្សារ​ព្រៃ​ខ្មែរ​​ស្លាប់​ម្នាក់​របួស​ម្នាក់

ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 19:22
M21-10-14-v-full
កំពង់ឆ្នាំង​ ៖​ ​អ្នក​លក់​មាស​២​នាក់​បងប្អូន​ម្នាក់​ស្លាប់​ ម្នាក់​របួសធ្ងន់ ខណៈ​ដែល​ពួកគេ​កាន់​កាបូប​មាស​និង​ប្រាក់​ចេញពី​ផ្សារ​ព្រៃ​ខ្មែរ​ដើរ​មកដល់​មុខ​ផ្ទះ ត្រូវ​ចោរ​១​ក្រុម​គ្នា​៣​នាក់​មាន​អាវុធ​២​ដើម​បាន​បាញ់​ស្រោច​​​ខ្លួន​ជាច្រើន​គ្រាប់។ ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើត​ឡើង​វេលា​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា… អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 19:10
M21-10-14-w-full

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​ផ្អាក​សំណង់​​​រំលោភ​ផ្លូវ​មិន​គោរព​តាម​ការណែនាំ​របស់​សាលា​ខណ្ឌ

ភ្នំពេញ​ ៖​ គម្រោង​ផ្លូវ​លេខ​១៨១២​មួយ​កន្លែង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ឆ្លងកាត់​ទឹក​ដី​​​ខណ្ឌ​ឫស្សីកែវ​កាត់​ផ្លូវ​លេខ​១៨០០​ទៅ​ត​ភ្ជាប់​ផ្លូវ​៥៩៨(​ផ្លូវ​ជា​សុ​ផារ៉ា​)​ត្រូវ​បាន​ឈ្មោះ ម៉ៅ ហួរ សាងសង់​របង​រំលោភ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ពី​សាលា​រាជធានី​ភ្នំពេញ​… អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 19:06
M21-10-14-u-full

វីរ​បុរស​បាល់ទាត់​ Raul បន្ត​អាជីព​បាល់ទាត់​ជាមួយ​ក្លឹប​បាល់ទាត់​ New York Cosmos

យោង​តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា វីរ​បុរស​បាល់ទាត់​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​លោក Raul ​បាន​យល់ព្រម​នឹង​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ចូលរួម​ការងារ​ជាមួយ​ក្លឹប​បាល់ទាត់ ​New York Cosmos។ អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 19:00
M21-10-14-w1-full

អាវ​រងា​ជិត​២០០០​អាវត្រូវ​បាន​ផ្តល់​ជូន​​​កងកម្លាំងប្រដាប់អាវុធ​ទាំង​០៣​ក្នុង​ខេត្ត​ពោធិ៍សាត់(Update)

ពោធិ៍សាត់ ​៖ ​ផ្តើម​ចេញពី​ការ​គិតគូរ​សុខភាព​របស់​កងទ័ព គ្រួសារ​កងទ័ព ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ​ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៤ ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន… អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 18:51
M21-10-14-t-full

កីឡាករ​ Neymar ​សន្យា​បង្កើន​សមត្ថភាព​លេង​របស់​ខ្លួន​ជាមួយ​ក្រុម Barcelona

កីឡាករ​ Neymar បាន​សន្យា​ថា លោក​នឹង​បង្កើន​សមត្ថភាព​លេង​របស់​គាត់​ឲ្យ​ដូច​នឹង​ការ​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល​សម្រាប់​ក្រុម ​Barcelona ក្រោយពី​លោក​កាន់​តែ​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​នៅ​ក្នុង​ទឹកដី Nou Camp​នោះ។ អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 18:45
M21-10-14-s-full

មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ​ស្ទាក់​ចាប់​បទល្មើស​ដឹក​ឈើ​បាន​ចំនួន​៤​រទេះ

សៀមរាប​ ៖​ នៅ​ថ្ងៃ​ទី​១៩ ​ខែ​តុលា ​ឆ្នាំ​២០១៤​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ​លោក គង់ សុគន្ធា ប្រធាន​ស្នាក់ការ​បរិស្ថាន​ឃុំ ខ្វាវ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​បង្ក្រាប​បាន​រទេះ​ដឹក​ឈើ​លេខ​២ ចំនួន​៤​គ្រឿង​ស្ថិត​នៅ​ចុង​ខាងត្បូង​ភូមិ​ខ្វាវ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប។ អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 18:29
M21-10-14-r1-full

កីឡាករ​Juan Mata ​៖ ​លោក​សុខចិត្ត​ចាកចេញ​ពី​ក្លឹប​Chelsea​ដោយសារ​គ្រូ​បង្វឹក​លែង​និយាយ​រក

ទំនាក់ទំនង​របស់​កីឡាករ ​Juan Mata​ជាមួយ​គ្រូបង្វឹក​របស់​ក្លឹប​តោ​ខៀវ Chelsea​លោក​ Jose Mourinho បាន​ធ្លាក់​ដល់​បាត​កន្ទេល ជាហេតុ​នាំ​ឲ្យ​គាត់​គ្មាន​ជម្រើស​ក៏​សុខចិត្ត​ចាកចេញ​ពី​ក្លឹប ក្រោយ​គ្រូ​បង្វឹក​លែង​និយាយ​រាប់រក​នោះ។ អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 18:21
M21-10-14-q-full

ល្បែង​កត់​កន្ទុយ​លេខ​ឆ្នោត​កំពុង​រីក​ដូច​ផ្សិត​នៅ​ខេត្ត​ប៉ៃលិន

ប៉ៃលិន​ ៖​ បច្ចុប្បន្ន​នេះ​ល្បែង​កន្ទុយលេខ និង​ល្បែងស៊ីសង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កំពុងតែ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដ៏​អាក្រក់​បំផុត​ដល់​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​០៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច សម្ងំ​ស្ងៀម​មិន​ធ្វើការ​បង្ក្រាប… អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 17:18
M21-10-14-p-full

អ្នក​ប្រដាល់​Amir Kha​ជួប​ជាមួយ​កីឡាករ​ Devon Alexander​នៅ​ថ្ងៃ​ទី​១៣​ធ្នូ

អ្នក​ប្រដាល់ Amir Kha​នឹង​បង្ហាញខ្លួន​ជាថ្មី​ម្តង​ទៀត​នៅ​ឡាស​វេ​ហ្គាស់ ជា​ពេល​ដែល​គាត់​ជួប​ជាមួយ​កីឡាករ Devon Alexander​នៅ​លើ​សង្វៀន Mandalay Bay Centre​នា​ថ្ងៃ​ទី​១៣​ ខែធ្នូ​ខាង​មុន​នេះ។ អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 17:14
Pisey-21-10-2014-full-O

មន្ត្រី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ម្នាក់ រង​ការ​ចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយដី​ប៉ះពាល់​ផ្លូវ​សាធារណៈ​

ព្រះសីហនុ ៖ លោក អ៊ូ ប៊ុនឡុង មាន​ឋាន​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់​នៅ​ក្នុង​ភូមិ​លេខ០៣ សង្កាត់​លេខ០៣ ក្រុងព្រះសីហនុ ធ្វើការ​ចោទ​ប្រកាន់​ថា បាន​យក​គ្រឿង​ចក្រ​ធ្វើការ​ឈូស​ឆាយ យក​ផ្លូវ​សាធារណៈ​ក្នុង​គោលដៅ​យក​ដី​ចំណុច​នោះ​ពុះ​អង្កន់​ជា​ឡូត៍ៗ​សំរាប់​លក់។… អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 17:09
M21-10-14-o-full

ស្ត្រី​ម្នាក់​ត្រូវ​ដេញ​ចេញពី​រោងល្ខោន​នៅ​ប៉ារីស​ដោយសារតែ​​នាង​មិន​ដក​ស្បៃ​មុខ​ចេញ

រដ្ឋាភិបាល​សង្គមនិយម​របស់​ប្រទេស​បារាំង​បច្ចុប្បន្ន​នេះ​បាន​សន្យា​ថា ខ្លួន​នឹង​រឹត​បន្តឹង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ការ​ពាក់​ស្បៃ​មុខ​បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់​ដែល​ពាក់​ស្បៃ​មុខ​ត្រូវ​បាន​គេ​ដេញ​ពី​រោងល្ខោន​អូ​បេ​រ៉ា​នៅ​ទីក្រុង​ប៉ារីស។ អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 17:00
M21-10-14-n-full

ប្រធាន​ក្រុម​អ្នក​បើកបរ​យន្តហោះ​បាន​ស្នើ​អ្នក​ដំណើរ​ចុះ​ពី​លើ​យន្តហោះ​ដោយសារតែ​​​ផ្ទុក​ទម្ងន់​ធ្ងន់​ពេក

អ្នកដំណើរ​យន្តហោះ​នៃ​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​ប្រធាន​ក្រុម​អ្នកបើកបរ​ស្នើសុំ​អ្នក​ដែល​ស្ម័គ្រចិត្ត​ចុះ​ពី​យន្តហោះ​វិញ ដោយសារតែ​យន្តហោះ​ផ្ទុក​ទម្ងន់​ធ្ងន់​ពេក​។ នេះ​បើតាម​ការអះអាង​ពី​ក្រុម​អ្នកបើកបរ​។ អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 16:57
Pisey-21-10-2014-full-M6

ស្ត្រី​កើតមក​ជា​ពង​និង​ចិញ្ចៀន​ព្រម​ចេញពី​វត្ត​ទាំង​មួហ្មង ដោយ​ខ្លាច​ព្រះសង្ឃ​គង់​ក្នុង​វត្តមាន​បញ្ហា​ជាមួយ​

កំពង់ឆ្នាំង ៖ ស្ត្រី​ភូតភរ​កើតកូន​ពង​និង​ចិញ្ចៀន បាន​ព្រម​ចាក​ចេញពី​វត្ត​ទៅកាន់​លំនៅ​ដ្ឋាន​វិញ​ទាំង​ក្តី​មួហ្មង​យ៉ាង​ខ្លាំង កាលពី​ម៉ោង​៤​និង​៣០​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ ដោយ​ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់​ក្នុង​វត្ត​នេះ​ព្យាយាម​រារាំង​ការ​បណ្ដេញ​ចេញ​នេះ​ពី​អាជ្ញាធរ​លែង​បាន។ អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 16:49
M21-10-14-m-full

ប្រទេស​អេស្ប៉ាញ​មាន​ចំណាប់អារម្មណ៍​ចំពោះ​រាជ​បណ្ឌិត្យ​សភាកម្ពុជា

ភ្នំពេញ ​៖ ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​បណ្ឌិត្យ​សភា​ចា​រ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ លោក Lorenzo នាយក​គម្រោង​អភិវឌ្ឍន៍​សាកលវិទ្យាល័យ LOYOLA… អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 16:20
gdg

កងទ័ពមួកខៀវកម្ពុជា១៩៦រូបនឹងចេញដំណើរបំពេញ​បេសកកម្ម​​នៅ​​សាធារណៈ​អាហ្វ្រិក​កណ្តាល

ភ្នំពេញ ៖ កង​កម្លាំង​មួក​ខៀវ​កម្ពុជា ចំនួន​១៩៦​នាក់​បន្ថែមទៀត នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​អាហ្វ្រឹក​កណ្តាល នៅ​ថ្ងៃទី​២២ ខែ​តុលា ស្អែក​នេះ តប​តាម​ការ​ស្នើ​សុំ​ពី​អង្គការ​សហប្រជាជាតិ(UN) ។ អានបន្ត
ថ្ងៃ អង្គារ ទី21 ខែតុលា ឆ្នាំ 2014 ម៉ោង 16:15

អង្គការ​ILO​សរសើរ​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​ល្អ​ប្រសើរ​ ​តែ​ការអនុវត្ត​ច្បាប់​របស់​សហជីព​កម្មករ​នៅ​មាន​កម្រិត​ទាប

ភ្នំពេញ ​៖​ យោង​តាម​របាយការណ៍​តម្លាភាព​ទី​៣​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​បាន​ចេញ​ផ្សាយ​នៅ ថ្ងៃទី​២១ ខែ​​តុលា​នេះ​ស្តីពី​ កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​របស់​អង្គការ ILO បាន​បង្ហាញ​ថា លក្ខខណ្ឌ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន។ ប៉ុន្តែ ការធ្វើ​កូដកម្ម… អានបន្ត

ស្វាយរៀង​ស្មើ​ប៉ូលិស​២-២​ ខណៈ​អាស៊ី​អឺរ៉ុប​ស្មើ​បៀ​ល​ប្រាយ​១-១

ថ្ងៃ ច័ន្ទ ទី23 មិថុនា ឆ្នាំ2014 ម៉ោង08:43   ផ្នែក: ព័ត៌​មានកីឡា    ដោយ: វិសិទ្ធ​

M23-06-14-b-full

ព្រឹត្តិការណ៍​Metfone ​Cambodian ​League 2014 ​ជើង​ទី​២ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២២​ ខែ​មិថុនា​នោះ ក្រុម​ជើងឯក​Hun Sen Cup 2014 ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​អតីត​ជើងឯក​League​ឆ្នាំ​ចាស់​ខេត្តស្វាយរៀង​១​ទល់​១។ ក្រុម​ជើងឯក​ទាំងពីរ​នេះ ​កាលពី​ជួបគ្នា​នៅ​ជើង​ទី​១​កន្លងមក​នោះ ក៏​លេង​ស្មើគ្នា​ដែរ គឺ​១​ទល់​១។

ជាមួយ​លទ្ធផល​នេះ ធ្វើឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មាន​២៦​ពិន្ទុ​ក្នុង​១៧​ប្រកួត គឺ​ឈ្នះ​៧ ស្មើ​៥​និង​ចាញ់​៥​ប្រកួត។ ចំពោះ​ស្វាយរៀង​វិញ ក៏មាន​២៥​ពិន្ទុ​ដែរ​ក្នុង​ការ​លេង​១៧​ប្រកួត​ដូចគ្នា គឺ​ឈ្នះ​៧​ប្រកួត ស្មើ​៤​ប្រកួត​និង​ចាញ់​៥​ប្រកួត។ ក្រុម​ខេត្តស្វាយរៀង​ពេលនេះ បាន​ឡើង​មកដល់​លំដាប់​លេខ​៤​ក្នុង​តារាង​ហើយ ខណៈ​ដែល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​លំដាប់​លេខ​៥។

សម្រាប់​ការ​ជួបគ្នា​រវាង​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ជាមួយ​ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​វិញ ក្រោយ​បញ្ចប់​៩០​នាទី​ក៏​ស្មើគ្នា​ដែរ ក្នុង​លទ្ធផល​១​ទល់​១។ កាលពី​ជួបគ្នា​ក្នុង​ជើង​ទី​១ អាស៊ី​អឺរ៉ុប​ជា​អ្នក​ឈ្នះ​ដោយ​ពិន្ទុ​៣​ទល់​២។

បន្ទាប់​ពី​ស្មើគ្នា​នេះ​ បៀ​ល​ប្រាយ​បាន​២៣​ពិន្ទុ ​ថិត​នៅ​លេខ​រៀង​ទី​៧​ក្នុង​តារាង​ដដែល ដោយ​លេង​១៧​ប្រកួត​ឈ្នះ​៦​ប្រកួត ស្មើ​៥​ប្រកួត ចាញ់​៦​ប្រកួត។ ឯ អាស៊ី​អឺរ៉ុប លេង​១៧​ប្រកួត​ដូចគ្នា​ឈ្នះ​៤​ប្រកួត ស្មើ​៧​ប្រកួត ចាញ់​៦​ប្រកួត មាន​១៩​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៩​ក្នុង​តារាង​ដដែល។

សម្រាប់​ការប្រកួត រវាង​ក្រុម​ខ្លាំង​គឺ​ក្រុម​ចម្ការកៅស៊ូ​បឹង​កេត ជាមួយ​ក្រុម​វេ​ស្ទើ​ន​យូ​នី​អ៊ែ​ហ្វ​ស៊ី កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២១ ខែ​​មិថុនា​នោះ គឺ​បឹងកេត​ឈ្នះ​ដោយ​ប្រផិតប្រផើយ​៣​ទល់២។ ពីរ​ក្រុម​នេះ កាលពី​ជួបគ្នា​ក្នុង​ជើង​ទី​១ បឹងកេត​ឈ្នះ​វេ​ស្ទើ​ន ២​ទល់​០។

បឹងកេត នៅតែ​លេខ​រៀង​ទី​២​ក្នុង​តារាង​ដដែល ដោយ​លេង​១៧​ប្រកួត​ឈ្នះ​១២​ប្រកួត ស្មើ​១​ប្រកួត ចាញ់​៤​ប្រកួត មាន​៣៧​ពិន្ទុ។ ឯ ក្រុម​វេ​ស្ទើ​ន​លេង​១៧​ប្រកួត​ដូចគ្នា ឈ្នះ​២​ប្រកួត ស្មើ​៤​ប្រកួត ចាញ់​៩​ប្រកួត មាន​១២​ពិន្ទុ ធ្លាក់​មកឈរ​នៅ​លេខ​រៀង​ទី​១១​បន្ទាប់ពី​បាត​តារាង។

ចំពោះ​ការប្រកួត​របស់​ក្រុម​កំពូល​ភ្នំពេញ​ក្រោ​ន​វិញ បាន​យកឈ្នះ ក្រុម​បាត​តារាង​Albirex Niigata Phnom Penh ៤​ទល់​២។ កាលពី​ជើង​ទី​១ ក្រុម​ទាំងពីរ​ជួបគ្នា​នៅពេល​ថ្ងៃ​បើក​រដូវ​កាល​ប្រកួត​តែម្តង ដោយ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​៤​ទល់​១។

ភ្នំពេញ​ក្រោ​ន នៅតែ​ឈរ​នៅ​កំពូល​តារាង​ដដែល ដោយ​លេង​១៧​ប្រកួត ឈ្នះ​១៣​ ប្រកួត ស្មើ​៣​ប្រកួត​ ចាញ់​១​ប្រកួត មាន​៤២​ពិន្ទុ ឯ​ក្រុម​Albirex ឈរ​បាត​តារាង​ដដែល ដោយ​ក្នុង​១៧​ប្រកួត ឈ្នះ​១​ប្រកួត ស្មើ​៣​ប្រកួត ចាញ់​១៣​ប្រកួត មាន​៦​ពិន្ទុ។

ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​៣​ទល់​០ ដែល​មិន​គួរឲ្យ​ជឿ​ខណៈ​ដែ​លលេង​នៅ​តារាង​ខ្លួនឯង​នោះ។ កាលពី​ជួបគ្នា​ជើង​ទី​១ ក្រុម​ទាំងពីរ​លេង​ស្មើគ្នា​០​ទល់​០ ប៉ុណ្ណោះ។

គិរីវង់​សុខ​សែន​ជ័យ មកដល់ពេលនេះ​បាន​លោត​ឡើងមក​ដល់​លេខ​រៀង​ទី​១០​ក្នុង​តារាង​វិញ​ហើយ ។ លេង ១៧​ប្រកួត​ឈ្នះ​៣​ប្រកួត ស្មើ​៤​ប្រកួត ចាញ់​១០​ប្រកួត បាន​១៣​ពិន្ទុ ។ ចំណែក​ក្រុម​ក្រសួងការពារជាតិ​វិញ ធ្លាក់​មក​លេខ​៩​វិញ ដោយ​លេង​១៧​ប្រកួត ឈ្នះ​៤​ប្រកួត ស្មើ​៦​ប្រកួត ចាញ់​៧​ប្រកួត​បាន​១៨​ពិន្ទុ។

ចំណែក​មួយ​ប្រកួត​ទៀត ក្រុម​ណាហ្គា​ខ​ប លេង​ស្មើ​ជាមួយ​ត្រាយ​អាស៊ី ​១​ទល់​១។ កាលពី​ជួបគ្នា​ក្នុង​ជើង​ទី​១ ណាហ្គា​ខ​ប​ស៊ី​ត្រាយ​អាស៊ី​តែ​១​ទល់​០។

ណាហ្គា​ខ​ប ឈរ​នៅ​លេខ​៣​ក្នុង​តារាង​ដដែល ដោយមាន​៣២​ពិន្ទុ ក្នុង​១៧​ប្រកួត​គឺ​ឈ្នះ​៩​ប្រកួត ស្មើ​៥​ប្រកួត និង​ចាញ់​៣​ប្រកួត រីឯ​ត្រាយ អាស៊ី ឈរ​នៅ​លេខ​រៀង​ទី​៦​ក្នុង​តារាង​ដដែល ដោយ​លេង​១៧​ប្រកួត ឈ្នះ​៧​ប្រកួត ស្មើ​៤​ប្រកួត ចាញ់​៦​ប្រកួត មាន​២៥​ពិន្ទុ៕

a4