Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

បទ​អត្ថាធិប្បាយ ៖ ភាព​បរាជ័យ និង​ក្តី​អស់សង្ឃឹម​ក្នុង​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី

ភាព​ឆោតល្ងង់​ផ្នែក​នយោបាយ​របស់​មេដឹកនាំ​គណបក្សប្រឆាំង ស្ដែងឡើង​តាមរយៈ​ការធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​រដ្ឋសភា ក្នុង​ចេតនា​ធ្វើ​ឲ្យ​មា​នវ​ប​ត្តិ​រដ្ឋធម្មនុញ្ញ​នៅក្នុង​សភា និង​ចង់​ធ្វើ​ឲ្យ​សេចក្ដីសម្រេច​របស់​សភា​ខ្វះ​លក្ខណៈ​ស្របច្បាប់​ពេញលេញ តាម​អ្វីដែល​ពួកគេ​ផ្អែកលើ​មាត្រា​ទី ៧៦ នៃ​រដ្ឋធម្មនុញ្ញ ។

ក្ដី​សុ​បិ​ន្ត​ទាំង​កណ្ដាលថ្ងៃត្រង់​របស់ សម រង្ស៊ី ក្នុងការ​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា​រដ្ឋធម្មនុញ្ញ តាមរយៈ​ការធ្វើ​ពហិការ​របស់​ស​មា​ជិ​ក​សភា ២៦ រូប និង​ការដកខ្លួន​ចេញពី​សមាជិកសភា តំណាងរាស្ដ្រ ៣ រូប ដើម្បី​ធ្វើ​ឲ្យ​ចំនួន​តំណាងរាស្ត្រ​ក្រោម ១២០ រូប ធ្វើ​ឲ្យ​រដ្ឋសភា​បាត់បង់​ធម្មនុញ្ញភាព ស្របតាម​ក្ដី​ស្រមើល​ស្រ​ម៉ៃ រវើរវាយ​របស់​ពួកគេ។

 

គោលបំណង​ទាំងនេះ​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​ជាទីបំផុត ដោយ​ការ​ពហិកា និង​ការដកខ្លួន​ចេញពី​សមាជិកសភា​តំណាងរាស្ត្រ មិនបាន​ជះឥទ្ធិពល​អ្វី​ទាំងអស់​ដល់​សេចក្ដីសម្រេច​របស់​រដ្ឋ​សភា ក្នុងការ​អនុ​ម័​ត្ត​ថវិការ​ជាតិ​ឆ្នាំ ២០១២ ក៏ដូចជា​ច្បាប់ផ្សេងៗផងដែរ ។ ជាងនេះទៅទៀត ការធ្វើ​បែបនេះ រិត​តែ​មិនបាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ដ​ល់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​តាម​អ្វីដែល សម រង្ស៊ី ហៅថា ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ឆោឡោ ទាំង​ខាងក្នុង និង​ក្រៅ​ស្អី​គេ​នោះ ។ ផ្ទុយទៅវិញ ក្រុម​នេះ​ទទួលបាន​មកវិញ​នូវ​ការរិះគន់​តេះ​ដៀល ពី​ក្រុមអ្នកច្បាប់​ដែលមាន​ជំនាញ​ច្បាស់លាស់​ថា ជា​ភាព​ឆោតល្ងង់​មិន​យល់​ច្បាប់​របស់​មេដឹកនាំ​បក្សប្រឆាំង។ ដូច្នេះ លោក សម រង្ស៊ី គួរ​ណាស់​យល់​ឲ្យ​បាន​ច្បាស់​ថា យោងតាម​ការបកស្រាយ​ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បី​បញ្ចប់​នូវ​មន្ទិលសង្ស័យ អំពី​ភាពត្រឹមត្រូវ​ច្បាស់លាស់​ដែល​ស្រប​ទៅ នឹង​គោលការណ៍​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​បិទផ្លូវ​តវ៉ា គឺជា​លទ្ធផល​ដែល​បានមកពី​ការពន្យល់​វែក​ញ៉ែ​ករ​បស់​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា ។ ដូចនេះ ចំនួន​សមាសភាព​សមា​ជិ​ក​សភា​ដាច់ខាត១២០ គឺ​សំរាប់តែ​ការប្រជុំ​ដំបូង​របស់​រដ្ឋ​សភាចា​ប់​ផ្តើម​បន្ត​នីតិកាលនីមួយៗ ដោយឡែក​ការអនុម័ត​ច្បាប់ផ្សេងៗ គឺ​វា​អាស្រ័យ​លើ​ចំនួន កូរ៉ុម ភាគច្រើន ដែល​អាច​ប្រជុំ ពិភាក្សា គ្នា​បាន។

ការយល់​ខុស​យ៉ាងធ្ងន់ធ្ងរ ចំពោះ​មាត្រា ៧៦ នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែងថា រដ្ឋសភា មាន​តំណាងរាស្ត្រ​យ៉ាងតិច ១២០ រូប នៃ​ចំនួន​សភា គឺជា​កំហុស​ផ្នែក​នយោបាយ​ថ្មី​របស់ លោក សម រង្ស៊ី ព្រោះថា ការធ្វើ​ពហិកា​មិន​ចូលរួម​ប្រជុំ​សភា ដើម្បី​អនុម័ត​កញ្ចប់​ថវិកា នឹងមិន​អាច​នាំ​ឲ្យ​មាន​វិបត្តិ​ធម្មនុញ្ញ​ឡើយ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សម្លេង​លើសពី ៥០% + ១ ទៅទៀត ។

ជាក់ស្ដែង​ទោះបីជា គណបក្សប្រឆាំង បាន និង​កំពុង ធ្វើពហិកា​ចាប់តាំងពី​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១១ មក​ក៏ដោយ ក៏​រដ្ឋសភា​កម្ពុជា​បានអនុម័ត​ថវិការ​ជាតិ​ឆ្នាំ ២០១២ ប្រមាណ ២.៧០០ លាន​ដុល្លា​អាមេរិក ដោយ​ផ្ដោតទៅលើ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​វិស័យ​សុខាភិបាល អប់រំ កសិកម្ម និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ។ល។ និង ។ល។ ការអនុម័ត​ច្បាប់​ថវិការ​ជាតិ ដោយ​ជោគជ័យ​នេះ ជាការ​ផ្ដល់​ឧបករណ៍​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​ប​ន្ត​គ្រប់គ្រង​ប្រទេស​យ៉ាង​ល្អប្រសើរ រួមមាន​ការការពារ​អធិបតេយ្យភាព បូរណៈភាព​ទឹកដី និង​ការអភិវឌ្ឍន៍​ប្រទេស​គ្រប់​វិស័យ ឆ្លើយតប​នឹង​តំរូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ។

ភាពបរាជ័យ​នៃ​នយោបាយ​គ្មាន​សុច្ចរិត​ភាព​របស់ សម រង្ស៊ី ម្ដង​ហើយ​ម្ដងទៀត បាន​រុញច្រាន រូប​កាយ វិញ្ញាណ ស្មារតី មេបក្ស​ប្រឆាំង​គ្មាន​អំណោយទាន​រូបនេះ ឃ្លាត​ចាក​ទៅ​កាន់តែ​ឆ្ងាយទៅៗពី​ប្រជាពលរដ្ឋ ពី​ឆាកនយោបាយ ពី​មាតុប្រទេស ដែល​សម្បូរបែប នៅ​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ ការប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​រដ្ឋធម្មនុញ្ញ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សរុបមក​នយោបាយ​ញ៉ុះ​ញ៉ុ​ង បោក​បញ្ឆោត​បំភ្លៃ បំភ័ន្ត​ការពិត​របស់ សម រង្ស៊ី ជាច្រើនលើក​ច្រើនសា​កន្ល​ង​មកនេះ គឺជា​ការធ្វើអត្តឃាត​ន​យោ​បាយ​ខ្លួនឯង ដែល​សមល្មម​នឹង​ដល់ទី​បញ្ចប់​ហើយ។

ទី​អវសាន​នៃ​កង់​អនាគត​នយោបាយ​របស់ សម រង្ស៊ី ក៏​អាច​នឹងត្រូវ​បញ្ឈប់​ផងដែរ​ដោយ​អ្នកស្រី មូរ សុខ​ហួរ ដែល​កំពុង​តាំងខ្លួន​ប្រជែង​តំណែង​ប្រធាន​បក្សប្រឆាំង​នោះ។ ពេលថ្មីៗនេះ អ្នកស្រី​មូរ សុខ​ហួរ បានប្រកាស​ប្រឆាំងនឹង​នយោបាយ​ដកខ្លួន​ចេញពី​សមាជិកសភា​រប​ស់ សម រង្ស៊ី ដោយ​ចំហ ព្រមទាំង​និយាយថា លោកស្រី​មិន​ដកខ្លួន​ចេញ​នោះទេ ។ ជុំវិញ​បញ្ហា​នេះ បើតាម​ក្រុមអ្នកវិភាគ​ឯករាជ្យ​នៃ​កម្ពុជា​បាន​ប៉ាន់ប្រមាណ​ថា លោកស្រី​អាច​នឹង​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយទៀត​ផងដែរ ព្រោះ​គេ​មើលឃើញថា ភាព​បែកបាក់​ខ្ចាត់ខ្ចាយ​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​របស់​គណ​បក្ស បូករួម​នឹង​ការធ្លាក់ចុះ​នូវ​ប្រជាប្រិយភាព​របស់​លោក សម រង្ស៊ី យ៉ាងខ្លាំង​ដែល​មិនអាច​ស្រោចស្រង់​បាន​បែបនេះ ។ អ្នកស្រី មួរ សុខ​ហួរ មិន​បណ្តោយ​ខ្លួន​ឲ្យ​រលំរលាយ​ទៅតាម សម រង្ស៊ី បាន​នោះទេ។

តើ​ភាព​បែកបាក់ និង​ការខ្វែងគំនិត​របស់​ម​ន្ត្រី​ជាន់ខ្ពស់សំខាន់ៗ ក្នុង​ជួរ​បក្ស សម រង្ស៊ី វា​វិវត្តន៍​ទៅ​យ៉ាងដូចម្ដេច​ទៀត នាពេល​ខាងមុខនេះ?

ដោយ​ក្ដី​អស់សង្ឃឹម​លាយឡំ និង​ភាពបាត់ម្ចាស់ការ​លើ​ខ្លួនឯង​របស់  សម រង្ស៊ី ក្នុង​កាលៈទេសៈ​នេះ អ្នកស្រី​មូរ សុខ​ហួរ សាកស​មណាស់ ចំពោះ​តួនាទី​ជា​មេបក្ស​ប្រឆាំង ដោយ អ្នកស្រី​មូរ    សុខ​ហួរ កំពុង​ព្យាយាម​ប្រដូច​ខ្លួន​ទៅនឹង​លោកស្រី អង់ សាន ស៊ូ​ជី ដែលជា​មេបក្ស​ជំទាស់​របស់​ប្រទេស​ភូមា។

ហេតុដូច្នេះ សម រង្ស៊ី គួរ​រម្ងាប់​ចិត្ត ហើយ​ត្រៀមខ្លួន​ទទួលយក​ការពិត នូវ​គ្រប់​ព្រឹត្តិការណ៍​ដែល​បាន និង​កំពុងតែ​កើតមាន​ក្នុង​ផ្ទៃក្នុង​បក្ស​របស់ខ្លួន ចាប់ពីពេលនេះ និង​តទៅ​អ​នា​គត់​ដ៏​ខ្លី តើ​នឹង​នៅសល់​អ្វី​ទៀត​ដែលជា​ក្តីសង្ឃឹម​សម្រាប់​ជា​មត៌ក​នៃ​ជីវិត​នយោបាយ​ចុងក្រោយ​របស់ខ្លួន៕

 

ឧ​ត្ត​ម សក្ដិ

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​ ៖ ខ្មោច​ខ្មែរ​ក្រហម​កំពុង​អង្រួន​ផ្នូរ

ដោយ: លី ទួង

សំដី​ប្រមាថ​មាក់ងាយ​របស់​លោក​កឹម សុខា ទៅលើ​ព្រលឹង​ជនរងគ្រោះ​នៅ​គុក​ទួលស្លែង​កំពុងតែ​ទទួលរង​ប្រតិកម្ម​យ៉ាង​ក្ដៅ​គគុក​ពី​គ្រប់ទិសទី ហើយ​តម្រូវ​ឲ្យ​កឹម​សុខា ត្រូវ​ទៅ​លុត​ជង្គង់​លើកដៃ​សំពះ​សុំ​ខ​មាល​ទោស​ចំពោះ​ព្រលឹង​ជនរងគ្រោះ​ទាំងនោះ​នៅ​ឯ​គុក​ទួលស្លែង។ ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​កឹម សុខា កំពុងតែ​ធ្វើ​ឲ្យ​ប្រជាជន​កើតមាន​ការសង្ស័យថា បើ​គណបក្ស​នេះ​ឈ្នះឆ្នោត​សង្គ្រាម​នឹង​កើត​ឡើងវិញ ហើយ​របប​ខ្មែរក្រហម​ក៏​របូតរលូត​មកជា​មួយ​ដែរ។ ហេតុអ្វី​? ព្រោះថា​ក្រុម​កឹម​សុខា​- សមរង្ស៊ី​បានប្រកាសថា បើ​ពួកគេ​ឈ្នះឆ្នោត​គេ​នឹង​ទៅ​ដណ្ដើមយក​ទឹកដី​កម្ពុជា​ពី​ប្រទេសជិតខាង​មកវិញ ហើយ​គេ​នឹង​ចាប់យក​រដ្ឋមន្ត្រី​ក្នុង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ទៅ​កាត់ទោស។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ បទ​អត្ថាធិប្បាយ ៖ ភាព​បរាជ័យ និង​ក្តី​អស់សង្ឃឹម​ក្នុង​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី