ដោយ ៖ ខៀវ ណាវី
នៅថ្ងៃទី០២ ធ្នូ ឆ្នាំ២០១១នេះ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានប្រារព្ធពិធី បញ្ចុះបឋមសិលា កសាងវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ និងដើម្បីធ្វើមិទ្ទីងរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៣ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយដែលរូបសម្ដេចក៏ជាអតីតប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានាពេលនោះផង ដែរ។

























