Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

បទអត្ថាធិប្បាយ

អត្ថាធិប្បាយ ​៖ ​មិន​ត្រូវ​ធ្វើ​ដាច់​ខាត​វិធី​រុញ​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​ក្នុង​កំណែទម្រង់​ជលផល​

នៅ​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ឆ្នាំ​២០១២​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​រំលឹក​ជាថ្មី​ម្ដងទៀត​ព្រមទាំង​ព្រមាន​ទៅលើ​មន្ត្រី​ដឹកនាំ​ដែល​ទទួលខុសត្រូវ​ដឹកនាំ​បង្ក្រាប​និង​ត្រួតពិនិត្យ​បទល្មើស​ជលផល​ត្រូវ​ឈប់​បន្ត​ស្ពឹក​ស្រពន់​ហើយ​រួត​រះ​យកចិត្តទុកដាក់​អនុវត្ត​បំពេញការងារ​ឲ្យ​បាន​សកម្ម​ពីព្រោះ​ថា​បច្ចុប្បន្ន​នេះ​បទល្មើស​នេសាទ​បាន​និងកំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ទៀតហើយ។ សម្ដេច​តេ​ជោ​ហ៊ុន សែន​សំដែង​ការ​សង្ស័យ​ថា មាន​មន្ត្រី​ខ្លះ​កំពុង​តែ​មាន​ចេតនា​អនុវត្ត​វិធី​រុញ​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​នូវ​កម្មវិធី​កំណែទម្រង់​ជលផល​ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា​កំណែទម្រង់​មួយ​នេះ​មាន​លក្ខណៈ​ខុសឆ្គង ហើយ​ប៉ុនប៉ង​បង្កើត​ឲ្យ​មាន​ឡូត៍​នេសាទ​ដែល​ត្រួតត្រា​ដោយ​ថៅកែ​ឡូត៍​ឡើងវិញ។ ទោះជា​យ៉ាងនេះ​ក្ដី​គេ​ត្រូវតែ​ចងចាំ​ថាស​ម្ដេច​តេ​ជោ ហ៊ុន សែន​បានធ្វើ​ការប្រកាស​កំណែទម្រង់​ដាច់​ណាត់ និង​មិន​ដកថយ​ជាដាច់ខាត​ក្នុង​វិស័យ​ជលផល ហើយ​នេះ​មាន​លក្ខណៈ​ជា​កំណែទម្រង់​ជា​ប្រ​វត្ត​សាស្ត្រ​ទៀតផង។

អាន​អត្ថបទ​ទាំងស្រុង...

 

ក្រុម​យុវ​និស្សិត​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ​ទទួល​អំណោយ​ពី​លោក​អភិបាលខេត្ត​និង​ឯកឧត្តម​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​

P23-a-fullសៀមរាប​ ៖ ​ថ្ងៃទី​២១​ ខែ​កក្កដា​នា​ចុង​សប្តាហ៍​កន្លង​នេះ ​លោក​អភិបាលខេត្ត​សៀមរាប​ ស៊ូ ភិរិន្ទ ​និង លោក​ សៀង ណាំ​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ បាន​ដឹកនាំ​ប្រតិភូ​ចំរុះ​ រួមមាន​មន្ត្រីរាជការ​ និង​ សប្បុរសជន ​ផងដែរ ​បាន​នាំយក​អំណោយ​មួយចំនួន ​ចុះ​សួរ​សុខទុក្ខ​ក្មួយៗ​និស្សិត​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​ហ៊ុន សែន ​ដែល​បាន​បំពេញ​បេសកកម្ម ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមការងារ​ជំនាញ​របស់​ខេត្ត ​ក្នុងការ​អនុវត្ត ​សកម្មភាព​ថ្មី ​លើ​គោល​នយោបាយ​ចាស់​ ស្តីពី​កំណែ​ទំរង់​ដីធ្លី​នោះ​។​

អាន​អត្ថបទ​ទាំងស្រុង...

 

បទអត្ថាធិប្បាយ ៖ តម្លៃនៃវប្បធម៌ជាតិ ​​​​ក្នុង​យុគសម័យ​សម្តេចតេជោ ហ៊ុន សែន

កម្ពុជា ដែលត្រូវ​​បានផ្តល់​កិត្តិយស​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​ធ្វើ​ជាម្ចាស់​ផ្ទះ​ សម្រាប់​កិច្ច​ប្រជុំ​លើក​ទី​៣៧​ និង​ជាប្រធាននៃ​គណៈកម្មាធិការ​បេតិកភណ្ឌពិភព​លោកនៅ​ឆ្នាំ​២០១៣ គឺជាជោគ​ជ័យ​ដ៏ធំ​ធេង និងជា​​ប្រវត្តិសាស្ត្រ ដែល​កើត​ចេញ​ពី​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ  សេដ្ឋកិច្ច សន្តិសុខសង្គម និង​ការ​លើក​ស្ទួយវប្បធម៌យ៉ាង​ខ្ពស់​ត្រដែត។

អាន​អត្ថបទ​ទាំងស្រុង...

 

អត្ថាធិប្បាយ៖​អ្វី​ទៅជា​ការ​បន្ថយ​ឥទ្ធិពល​របស់​គណបក្ស​កំពុង​កាន់​អំណាច​

​គណបក្ស​សិទ្ធិមនុស្ស ​ដែល​ទើប​នឹង​មាន​សម្លេង​បន្តិចបន្តួច​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី ៣​ ឆ្នាំ ​២០១២ ​បាន​និយាយ​ថា​ ខ្លួន​បាន​អនុម័ត​រួចហើយ​លើ​សមាសភាព​ក្រុមការងារ ​ដែល​នឹង​ត្រូវ​ចរចា​ជាមួយ​ក្រុមការងារ​រប​ស់​គណបក្ស ​សម រង្ស៊ី ​នៅ​ក្រៅ​ប្រទេស​នា​ពេល​ខាងមុខ​នេះ ​ក្នុង​អ្វី​ដែល​គេ​ហៅថា ​ដើម្បី​«​បន្ថយ​ឥទ្ធិពល​គណបក្ស​កាន់អំណាច​»​ក្នុង​គោលបំណង​បំរើ​«​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​»។​​

អាន​អត្ថបទ​ទាំងស្រុង...

 

អត្ថាធិប្បាយ​៖​ដើម្បី​ជោគជ័យ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​

​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​នូវ​សេចក្ដីថ្លែងការណ៍​មួយ ​ដែល​និយាយ​អំពី​វិធានការ​មួយ​ចំនួន ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ រាជរដ្ឋាភិបាល ​ក្នុង​ការ​ដោះស្រាយ​ការ​ទាមទា​តវ៉ា​នានា​សិទ្ធិ​កាន់​កាប់​ដីធ្លី​ឲ្យ​បាន​ឆាប់រហ័ស និង​សម​ ស្រប​ទៅ​តាម​ច្បាប់​ ព្រមទាំង​ដើម្បី​រក្សា​រួមគ្នា​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ផង​ដែរ​។​

អាន​អត្ថបទ​ទាំងស្រុង...

 

​អត្ថាធិប្បាយ​៖​នៅ​កម្ពុជា​កុមារ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​អតិបរមា​

​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​កុមារ​ កាល​ពី​ថ្ងៃទី​ ១៥ ​ខែ​តុលា​ ឆ្នាំ​ ១៩៩២​ ហើយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា​ រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​នេះ​ ជាពិសេស​សិទ្ធិ​មានជីវិត​រស់នៅ​សិទ្ធិ​ទទួល​បាន​ការ​អប់ រំ​រៀនសូត្រ​ សិទ្ធិ​ត្រូវ​ទទួល​ការ​គាំពារ​ក្នុង​ស្ថានការណ៍​មាន​សង្គ្រាម​ និង​ការ​ការពារ​ប្រឆាំង​នឹង​អាជីវកម្ម ​សេដ្ឋកិច្ច​ឬ​កាមគុណ​លើ​កុមារ​។

អាន​អត្ថបទ​ទាំងស្រុង...

 

បទ​អត្ថាធិប្បាយ ៖ ស្លឹកឈើ​ជ្រុះ ព្រោះតែ​ដើម​ងាប់​ឫ​ស​កែវ

វា​គួរឱ្យ​អាម៉ាស់​ជាទីបំផុត​ចំពោះ​ការចេញមុខ​មក​បកស្រាយ​បំភ័ន្ត​សាធារណមតិ​ជាតិ និង​អន្តរជាតិ ដោយ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី ដែល​បាន​ឆ្លើយ​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ពេលថ្មីៗនេះ​ថា អ្នក​ដែល​ចាក​ចេញពី​បក្សប្រឆាំង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ស្លឹកឈើ​ជ្រុះ  តែ​គាត់​ភ្លេច​គិតថា ដើមឈើ​នោះ​ជិត​ដល់ពេល​រលំ​ដួល​ទៅហើយ។

កែ​ចុងក្រោយ​នៅ ថ្ងៃព្រហស្បតិ៍ ទី23 កុម្ភៈ ឆ្នាំ2012 ម៉ោង17:35

អាន​អត្ថបទ​ទាំងស្រុង...

 

បទអត្ថាធិបាយៈ សម រង្ស៊ី ថា៖ កឹម សុខា ពាក់ស្បែក​ប្រជាធិប​តេយ្យ​ក្លែងក្លាយ

បន្ទាប់ពីការ​ចាកចេញ ពីគណ​បក្ស សម រង្ស៊ី មកចូល​រួមជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស មិនបាន​ប៉ុន្មាន​ផង សមាជិក​សមាជិការ​នៃគណបក្ស​ទាំងនោះ បាន​សម្លឹងឃើញ​ទីជម្រក​ថ្មីមួយ​ទៀត ដែលជា​ទីឋាននៃ​ឧត្តមភាព និងអនាគត​ដ៏ល្អ​ត្រចះត្រចង់​របស់ពួកគេ។

អាន​អត្ថបទ​ទាំងស្រុង...

 

បទវិចារណកថា ៖ ចលនា​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​ថមថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

បន្ទាប់​ពី​ការបោះឆ្នោត​ព្រឹទ្ធ​សភា កាល​ពីថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ កន្លង​មក គណៈ​កម្មាធិការ​ជាតិ​​រៀប​ចំ​​ការ​​បោះ​ឆ្នោត​​បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាសនៈ​៤៨​ដោយ​រួមបញ្ចូល​ពីការ​តែង​តាំង​ អាសនៈ​២ ដែល​តែង​តាំង​ពី​រដ្ឋសភា គណបក្ស​សម រង្ស៊ី បាន​១១ អាសនៈ ។​

អាន​អត្ថបទ​ទាំងស្រុង...

 

បទ​អត្ថាធិប្បាយ៖​ក្នុង​ដំណើរ​បច្ចុប្បន្ន​នេះ សម រង្ស៊ី​នឹង​បញ្ចប់​អាជីព​នយោបាយ​របស់​ខ្លួន​យ៉ាង​ឆាប់

ប្រសិនបើ សម រង្ស៊ី មិន​ឃ្លុំ​មាត់​ខ្លួនឯង​ឱ្យបាន​ឆាប់​នោះទេ គាត់​នឹង​បញ្ចប់​អាជីព​នយោបាយ របស់ខ្លួន​ក្នុងពេល​ដ៏​ឆាប់។ លើកលែងតែ​គាត់​បដិសេធ​ទៅនឹង​អ្វីដែល​ត្រូវបានធ្វើ​សេចក្តីរាយការណ៍​ដោយ សារព័ត៌មាន The Cambodia Daily ចុះ​ថ្ងៃ​ច័ន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ដែល​និយាយថា «និយាយ អំពី​ស្ថានភាព​នយោបាយ​នាពេលថ្មីៗក្នុងប្រទេស​ភូមា​នោះ លោក សម រង្ស៊ី បានធ្វើការ​ប្រៀបធៀប​ខ្លួន ក្នុងនាម​ជា​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា ទៅនឹង​ស្ថានភាព​របស់លោក​ស្រី Aung San Suu Kyi ដែល ជា​មេដឹកនាំ​គាំទ្រ​ប្រជាធិបតេយ្យ​របស់​ភូមា​នោះ ថា​ជា​ការមិន​ត្រឹមត្រូវ ស្រមើស្រមៃ និង​ការ​ប្រឌិត» បើ​មិន​ដូច្នោះ​ទេ សម រង្ស៊ី កំពុងតែ​ស្ថិតនៅក្នុង​ឆ្នាំងខ្ទះ​ដ៏​ក្តៅ​ដោយ​មិនអាច​ប្រកែក​បាន។

អាន​អត្ថបទ​ទាំងស្រុង...

 

បទ​វិចារណកថា​ ៖ សមិទ្ធ​ផល​​ថ្មី​ក្នុង​​សម័យ​​តេជោ​ស្ពាន​អាកាស​៧មករា ស្វាគមន៍​​ពល​រដ្ឋ​គ្រប់​ជាតិ​សាសន៍

ភ្នំពេញ​៖ ​ ៣៣ឆ្នាំក្រោយ​ថ្ងៃ​រំដោះ​ប្រជា​ពល​រដ្ឋ​ចេញពី​មហា​សោក​នាដ​កម្ម​នៃ​បន​ប្រល័យ ​ពូជ​សាសន៍​ ប៉ុល​ពត ថ្ងៃ៧ ខែ មករា ឆ្នាំ១៩៧៩ បាន​នាំឲ្យ​មានការ​ចាប់​ផ្តើម​ជា​ថ្មី​នូវ​​សិទិ្ធ​រស់​រាន​​មាន​ជីវិត និង​សិទ្ធិ​ដទៃ​ជាច្រើន​ទៀត។ ទាំង​នេះ គឺជា​សក្ខីភាព​នៃ​ប្រវត្តិសាស្រ្ត​ដែល​មិន​អាច​បំភ្លេច​បាន នៃ​គុណ​បំណាច់​របស់​ឥស្សរជន​ដែល​ជា​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រជា​ជន​ កម្ពុជា និង​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ជា​មិត្ត ដែល​បាន​កំទេច​នូវ​របប​ដ៏​សាហាវ​ឃោរឃៅ​យង់​ឃ្នង ហើយ​បាន​នាំមក​នូវ​ដង្ហើម​រស់​មកដល់​សព្វថ្ងៃ។

 

អាន​អត្ថបទ​ទាំងស្រុង...

 

អត្ថបទ​ផ្សេងៗ​ទៀត...

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ